ភ្លើងឆេះកន្លែងចាក់សំរាម នៅឥណ្ឌូណេស៊ី បង្កឲ្យមានការសង្គ្រោះបន្ទាន់ផ្នែកសុខភាព

ហ្សាកាតា៖ ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះអស់រយៈពេលជាច្រើនថ្ងៃ នៅឯកន្លែងចាក់សំរាមក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានប្រកាសអាសន្ន ដោយអាជ្ញាធរក្នុងតំបន់ ខណៈដែលផ្សែងដ៏ក្រាស់ចេញពីភ្លើងបានឆាបឆេះសហគមន៍ក្បែរនោះ។

ភ្លើងនៅទីលានចាក់សំរាម Sarimukti ក្នុងខេត្ត ជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី ដែលបម្រើដល់ទីក្រុង Bandung ដែលមានប្រជាជនចំនួន ២.៥ លាននាក់រស់នៅ បាននឹងកំពុងឆេះ តាំងពីថ្ងៃអង្គារ សប្តាហ៍នេះមកម្ល៉េះ។

យោងតាមគ្លីនិកសុខភាពក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦៧ នាក់ដែលរស់នៅក្បែរកន្លែងចាក់សំរាមត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការឆ្លងមេរោគផ្លូវដង្ហើមកម្រិតស្រាល ហើយ ២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែឥទ្ធិពលនៃភ្លើងពុល។

នាយកសាលាមធ្យមសិក្សាឥស្លាមមួយកន្លែង មានចម្ងាយ ប្រាំមួយគីឡូម៉ែត្រពីភ្លើងឆេះ បាននិយាយថា សិស្សត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ ដោយសារតែផ្សែង។

លោក Amin Bunyamin បានប្រាប់ AFP ថា៖ «ផ្សែងកាន់តែក្រាស់ ហើយរំខានដល់សកម្មភាពសិក្សា ក៏ដូចជាគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់សិស្ស»។

យ៉ាងហោចណាស់មានរថយន្តពន្លត់អគ្គីភ័យចំនួន ៣០គ្រឿងបានជួយពន្លត់ភ្លើង នៅទីតាំង មានទំហំដី ២៥ ហិចតា ដោយមិនបានទទួលជោគជ័យ ហើយអាជ្ញាធរបានស្តីបន្ទោសសីតុណ្ហភាពខ្ពស់ និងខ្យល់បក់ខ្លាំង ដែលធ្វើអោយវាឆេះ។

លោក Hengky Kurniawan អភិបាលខេត្ត ជ្វា ខាងលិច (West Java) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ងឆេះកន្លែងចាក់សំរាមបានបង្ខំឱ្យរដ្ឋាភិបាលក្នុងតំបន់ប្រកាសភាពអាសន្ន រយៈពេល ២១ ថ្ងៃ នៅក្នុងតំបន់នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner