លោក ឡាវរូវ៖ រុស្ស៊ីបើកចំហរសម្រាប់កិច្ចពិភាក្សាជាមួយលោកខាងលិច

មូស្គូ៖ ប្រមុខការទូតរុស្ស៊ីបាននិយាយថា ទំនាក់ទំនងការទូតនាពេលបច្ចុប្បន្នបានបង្ហាញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនខ្វះសុភវិនិច្ឆ័យ។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានប្រាប់អ្នកកាសែតនៅឯប្រទេសអាហ្វ្រិកខាងត្បូងថា រុស្ស៊ីតែងតែមានឆន្ទៈធ្វើកិច្ចពិភាក្សាការទូត ប៉ុន្តែមិនមានការអត់ធ្មត់ចំពោះការគំរាមកំហែងទេ។

លោក ឡាវរូវ បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងតែងតែបើកចំហសម្រាប់ការពិភាក្សា ប៉ុន្តែយើងនឹងមិនឆ្លើយតបការអំពាវនាវឱ្យមានការពិភាក្សា ដែលពាក់ព័ន្ធនឹងឱសានវាទ និងការគំរាមកំហែងប្រឆាំងនឹងយើងទេ។

ទន្ទឹមគ្នា ប្រមុខការទូតរុស្ស៊ីរូបនេះក៏បានអះអាងដែរថា លោកខាងលិចបានបោះបង់ចោលការចរចាដ៏មានន័យ ហើយថែមទាំងបានចោទប្រកាន់ប្រទេសលោកខាងលិច រួមទាំងប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុបថា បានដើរតួជាភ្នាក់ងារស្តាប់បង្គាប់របស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ខ្លួន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner