អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញនិ ងអាជ្ញាធរស្រុក ចុះពិនិត្យមើលពីស្ថានស្រូវ ដែលបានបូមសង្គ្រោះ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ

អត្ថបទដោយ៖
Kien Sereyvuth

   លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្ត បាត់ដំបង បានអះអាងថា៖ ស្រូវដែលប្រឈមនិងគ្រោះរាំងស្ងួតធ្ងន់ធ្ងរកន្លងមក ត្រូវបានសង្គ្រោះរួច
ផុតពីការអន្តរាយដោយគ្រោះរាំងស្ងួតខ្វះទឹកស្រោ ចស្រព បានចំនួន ៦៣០ហិកតាហើយ បន្ទាប់ពីមានការអន្តរាគមន៍ផ្តល់”ប្រេងម៉ាហ្ស៊ូត” ដើម្បីបូម ទឹកស្រោចស្រពសង្គ្រោះស្រូវទាំងនោះ ពីអាជ្ញាធរខេត្ត ពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក និងពីប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង កន្លងមកនេះ។

       ការអះអាងលើកឡើងដូច្នេះ ក្នុងខណៈពេលដែល ឯ.ឧ អភិបាលខេត្តបាត់ដំបង ងួន រតនៈ និងអមដំណើរដោយ ឯ.ឧ អ៊ុយ សុធាវី អភិបាលរង ខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ។ជាពិសេសប្រធានមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទនិងអាជ្ញាធរមូលដ្ឋានឃុំ ស្រុក នៅទីនោះផ្ទាល់ ដើម្បីចុះត្រួតពិនិត្យមើលស្ថានភាពប្រព័ន្ធប្រឡាយទឹកដែលបានបូមទឹកសង្គ្រោះស្រូវដែលកំពុងប្រឈមទៅនឹងគ្រោះរាំងស្ងួតកន្លងមកនិងពិនិត្យមើលស្រែ
មួយចំនួនដែលកំពុងជួបបញ្ហាខ្វះទឹកស្រោចស្រពហើយត្រូវបានអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខ្នះខ្នែងខិតខំរិះរកគ្រប់លទ្ឋភាពដើម្បីជួយសង្គ្រោះស្រូវប
ងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមខ្លាំងហើយប្រសិនបើគ្មានការជួយសង្គ្រោះបានទាន់ពេលវេ លាទេនោះ? ស្រូវស្រាលរាប់រយហិកតានៅទីនោះនិងទទួលរងនូវមហន្តរាយទាំងស្រុង ខណៈដែលស្រូវនៅទីនោះ ខ្លះកំពុងលេងខ្លួន ខ្លះផើមហើយនោះ។

       លោកអភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ក៏បានរាយការណ៍ឲ្យដឹងផងដែរថា៖ មកដល់ថ្ងៃនេះរដ្ឋបាលស្រុកបានទទួលប្រេងម៉ាហ្ស៊ូត ពីអាជ្ញាធរ
ខេត្តបាត់ដំបង ចំនូន១ពាន់លីត្រ។ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឯកភ្នំ ចំនួន៥ពាន់លីត្រ។ពីប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ចំនួន១
ពាន់លីត្រ ហើយមន្ទីរក៏បានសន្យាថានិងផ្តល់ប្រេ ង ចំនួន១ពាន់លីត្របន្ថែមទៀតដល់អាជ្ញាធរស្រុកផងដែរ។
 
        ក្នុងការចុះទៅពិនិត្យមើល ពីស្ថានភាពស្រូវនៅទីនោះឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានជម្រុញនិងណែនាំដល់អាជ្ញាធរស្រុកនិងមេ ឃុំទីនោះ ឲ្យបន្តតាមដាននិងយកចិត្តទុកដាក់ក្នុងការជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីការប្រឈមនានា ដែលវាអាចបង្កមហន្តរាយដល់ដំណាំស្រូវ។ត្រូវចុះពិនិត្យមើលបន្ថែមទៀតពីលទ្ធភាពក្នុងការជួយសង្គ្រោះស្រូវដែលកំពុងប្រឈមនៅកន្លែងផ្សេងៗទៀត។ជាពិសេសកន្លែងដែលនៅជិតប្រភពទឹក តែបងប្អូនមិនមានលទ្ធភាពទាញយកទឹកស្រោចស្រពបាន អាជ្ញាធរត្រូវរកលទ្ធភាពជួយដល់ពួកគាត់ ឲ្យបានទាន់ពេលវេលា។ លើកលែងតែកន្លែង
ដែលគ្មានប្រភពទឹក ឬនៅឆ្ងាយពីស្ទឹង ដែលយើងមិនអាចមានលទ្ធភាពជួយគាត់បាន។

     តាមការឲ្យដឹងពីលោក ឈឹម វជ្ជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ខេត្តបាត់ដំបងបានឲ្យដឹងថា៖ដោយប៉ុន្មានថ្ងៃមុននេះ មានអំណោយផលពីទឹកភ្លៀងផងនោះមកដល់ពេលនេះបញ្ហាប្រឈមពីគ្រោះរាំងស្ងួត និងគម្រាមកំហែងពីកង្វះទឹកស្រោចស្រពផងនោះ។យ៉ាងហោចណាស់ផល
ប៉ះពាល់នឹងរងការប្រឈមខូចខាតដោយគ្រោះរាំងស្ងួតកន្លងមកនោះ អាចថយធ្លាក់ចុះមកនូវត្រឹមប្រមាណជាង៣ម៉ឺនហិកតាដោយសារតែមានទឹកភ្លៀងធ្លាក់ចុះស្រោចស្រព នៅតាមតំបន់មួយចំនួនដែ លប្រឈមខ្លាំង។ ដោយឡែកនៅស្រុកមោងឫស្សីនៅតែប្រឈមខ្វះទឺកខ្លាំង ក្នុងការស្រោចស្រពដំណាំស្រូវ និងកំពុងតែរងការខូចខាតធ្ងន់ធ្ងរជាងគេដែលមកទល់ពេលនេះ ស្រុកមោងឫស្សី អាចរងនូវការខូចខាតដំណាំស្រូវ ប្រមាណជាង១ម៉ឺនហិកតា លើសពីបណ្តាស្រុកដទៃទៀតក្នុងខេត្ត។ហើយសូម្បីតែទឹកប្រើប្រាស់និងសម្រាប់ហូបស្ទើរតែគ្មានទៀតផង៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner