បើករថយន្តបត់ត្រឡប់ក្រោយត្រូវម៉ូតូបុកផ្ទប់ជាប់របួសធ្ងន់ពីរនាក់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយូតាព្រូសមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវបានយុវជនពីរនាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងផ្ទប់ជាប់គ្នារបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង១យប់រំងអាធ្រាត្រឈានចូលថ្ងៃទី៣០កក្តដាឆ្នាំ២០១៩ស្ថិតចំណុចមុខការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-0626ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយទៅទិសខាងលិចវិញខណះក៍មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ពណ៌ខ្មៅពាកមស្លាកលេខស្វាងរៀង1K3200ធ្វើដំណើរបញ្ច្រាស់ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំហៀងរថយន្តខាងមុខផ្នែកខាងស្តាំងពេញទំហឹងបណ្តាលម៉ូតូផ្ទប់ជាប់ជាមួយរថយន្តនិងរងបូសធ្ងន់ទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕