គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បើកយុទ្ធនាការ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ស្តីពីការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៏ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ក្រចេះ៖  ឯឧត្ដម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះបាននាំ សមាជិក សមាជិកា គណៈកម្មការសាខាកាកបាទក្រហម
 មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត  អនុសាខាក្រុង  អ្នកស្ម័គ្រចិត្តកាកបាទក្រហម រួមនិងយុវជនកាកបាទក្រហមប្រមាណជាង ១០០នាក់ បើកយុទ្ធនាការ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ស្តីពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៏ តាមដងផ្លូវជាតិមួយចំនួន ក្នុងក្រុងក្រចេះ កាលពីព្រឹកទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ។

   នៅក្នុងយុទ្ធនាការនោះ គឺមានដង្ហែក្បូនឃោសនា ផ្សព្វផ្សាយ ចែកខិតបណ្ណ័ និងចែកមួកសុវត្ថិភាព ដែលមានការជួយឧបត្ថមពី កាកបាទក្រហមកម្ពុជាចំនួន២០ សាខាខេត្តចំនួន៣០  មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តចំនួន១០  ស្នងការនគរ បាលខេត្តចំនួន១០ និងមន្ទីរសុខាភិបាលខេត្តចំនួន១០ ៕
  
   ឯឧត្ដម ធុន គ្រី មានប្រសាសន៏អោយដឹងថា យុទ្ទនាការនេះ មានគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនិស្សិត អាជីវករ និងសាធារណៈជនឲ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកលើសល្បឿនកំណត់ គោរពសិទ្ធជនពិការ និងទុកសិទ្ធអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការ ស្លាប់ និងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ និងដើម្បីឆ្លើយតបតាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហោសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឲ្យប្រជាពលរដ្ឋគ្រប់វ័យទាំងអស់ពាក់មូកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ មិនថាអ្នកបើកបរនៅពេលណា ទីកន្លែងណា។

  ឯឧត្ដម មានប្រសាសន៍បន្តរថា ដោយសារតែអត្រាគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្លាប់ជាមធ្យមនៅទូទាំងប្រទេសចំនួន៥នាក់  ហើយយុទ្ធនាការនេះជាសារមួយដ៏សំខាន់ក្នុងការដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាអោយបានខ្ជាប់ខ្ជួន ដែលជាគោលបំណងកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង និងស្របតាមពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។

  ឯឧត្ដម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាគោរពច្បាប់ចរាចរ កុំអោយមានកាធ្វេសប្រហែស ហើត្រូវមានការយោគយល់អធ្យាស្រ័យ  ដោយឡែកចំពោះកាបើកបរត្រូវពាក់មូកសុវត្តិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្តិភាព បើកបរមិនក្រោមឥទ្ធិពលជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀន មិនបើកបរហួសល្បឿនកំណត់ មិនវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដែលជាការបង្កគ្រោះថ្នាក់ខាតបង់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស និងបន្សល់ទុកនូវបញ្ហាពិការភាព កុមាកំព្រា ស្រ្តីមេម៉ាយ និងបញ្ហាសង្គមផ្សេងៗមួយចំនួនទៀត ។ ដោយ ម៉េង គាង

  

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner