ពលរដ្ឋភ្ញាក់ផ្អើលជាខ្លាំង ខណះបុរស២នាក់ស្រវឹងស្រាហើយបើកកង់បីបញ្ច្រាស់ផ្លូវនិងស្រែកថាចោរៗទៅបុកអ្នកដំណើរឲ្យរបួសធ្ងន់ម្នាក់ និងធ្វើឲ្យរុឺម៉កក្រឡាប់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីមានបុរស២នាក់ស្រវឹងស្រា ហើយបើករុឺម៉កម៉ូតូបញ្ច្រាស់ផ្លូវមកបុកពេញទំហឹង និងបណ្ដាលឲ្យរុឺម៉កក្រឡាប់ហើយស្រែកថាចោរៗបង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខអតីតគណៈបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
      តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស២នាក់ ដែលមានស្ថានភាពស្រវឹងស្រាជាខ្លាំង បានបើករុឺម៉កម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ ហើយស្រែកថាចោរៗ រួចក៏បានបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់រេវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1C-3127 ដែលជិះដោយបុរសម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ចំប្រឆិតចហៀងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ចំណែករុឺម៉កម៉ូតូខាងលើ ក៏បានរេចង្កូតទៅមុខបន្តិចក្រឡាប់ផ្ងារជើងម្ខាងធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល ។
     ក្រោយកើតហេតុ បុរសរងគ្រោះម្ចាស់ម៉ូតូស្មាក់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយឲ្យចុះមកដឹក យកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះជីវិត ។ ចំណែកបុរស២នាក់ភាគីខាងរុឺម៉កម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ និងធ្វើការវាស់វែងយករុឺម៉កម៉ូតូ និងម៉ូតូរងគ្រោះ យកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner