ឡានប៉ាកុងចំនួន៦គ្រឿង ដែលឈ្មួញយកមកលាក់ក្នុងព្រៃ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន សម្រេចកាត់កម្ទេចចោល

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖ ក្នុងរយះពេលពីរថ្ងៃ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ និងរុករកវត្ថុតាង និងបទល្មើសព្រៃឈើ ដែលបានរត់គេចពីទឹកដីនៃខេត្តពោធិ៍សាត់ យកមកលាក់ក្នុងភូមសាស្ត្រភូមិច្រកទាក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានរថយន្តប៉ាកុងរហូតចំនួន០៦គ្រឿង ។ ដោយមានការអនុញ្ញាតិពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រថយន្តប៉ាកុងខាងលើត្រូវកាត់កម្ទេចចោលទាំងស្រុង។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំបញ្ជាផ្ទាល់នៅជុំវិញបរិវេណទីតាំងបង្ក្រាបរថយន្តប៉ាកុងទាំង៦គ្រឿង ដើម្បីរងចាំកិច្ចការកាត់កម្ទេចដោយប្រើប្រាសកម្លាំងជាច្រើន ដើម្បីការពារសុវត្តិភាពជូនមន្ត្រីជំនាញមកពីស្ថាប័នបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង  មន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ ។ 
ឯកឧត្តម វ៉ី សំណាង គណបញ្ជាការឯកភាពខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព រួមទាំងរៀបចំឲ្យកម្លាំងកងរាជអាវុធហត្ថធ្វើការអនុញ្ញាតិកាត់កម្ទេចចោល នៅនិងកន្លែងផងដែរ ។ ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ឡានបទល្មើសបំផ្លាញធនធានធម្មជាតិ មិនអាចមានមុខលើទឹកដីនៃខេត្តកំពង់ស្ពឺបានទេ រួមទាំងឧក្រឹត្តជន ដែលបំផ្លាញព្រៃឈើផងដែរ ដោយឯកឧត្តម អភិបាលបានថ្លែងព្រមានថា បើទោះជននោះមានបុណ្យ ស័ក្តប៉ុណ្ណាក៏ដោយ ត្រូវបង្ក្រាបឲ្យបានដាច់ខាត ។
សូមរំលឹកថា ក្នុងការកាត់បំផ្លាញនេះ មានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ មានមន្ត្រីបរិស្ថានសត្វព្រៃភ្នំឱរ៉ាល់ ហើយករណីកកាត់ម្ទេចចោលរថយន្តប៉ាកុងទាំង៦គ្រឿង ធ្វើឡើងដោយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner