ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានបង្ហាញពីការបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន

អត្ថបទដោយ៖
AMS OneMinute

ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក ហើយបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ។
 
ឯកឧត្តម Francisco Kalbuadi Lay បានស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភ័ក្រ្តដ៏ពិតប្រាកដបាន ហើយប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ

ក្នុងនាមប្រជាជន និងរដ្ឋាភិបាលទីម័រខាងកើត ឯកឧត្តម Francisco Kalbuadi Lay បានគោរពអញ្ជើញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុននេះ

#ams1minute

ads banner