ព្រឹកនេះ នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ
ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមបណ្តារោង ចក្រសហ គ្រាស នានា ក្នុង រាជធានីភ្នំពេញសរុបជិត ២ម៉ឺននាក់ ដែលជំនួបសំណេះសំណាលនេះ ធ្វើឡើង នៅ តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួប សំណេះសំណាលមានចំនួន ១៨,០១៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុង ខណ្ឌ ពោធិ៍សែនជ័យចំនួន១២ និងខណ្ឌកំបូលចំនួន១។ ក្នុងនោះស្ត្រីមានផ្ទៃពោះ មានចំនួន ៨៤៤នាក់ ។
ក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើ ដំណើរ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើននៅក្នុងប្រទេស កម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ ជាពិសេសសុខទុក្ខរបស់កម្មករ និយោជិត ដែល ជា ប្រតិបត្តិករ ដ៏សកម្មនោះ។
សម្រាប់នីតិកាលថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នៅតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហកម្មផ្នែកវាយ ន ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើ ដំណើរ និងកាបូប។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដោយឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០ ២៣ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្របង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនផងដែរ ។
តាមរយៈការចាប់យកកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងវេទិកាមហាជនជាលើក ដំបូង ក្នុងរបៀបវារៈការងាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការស្តែង ឱ្យឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហ កម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើ ដំណើរ និងកាបូប ដែលជាវិស័យផ្តល់ការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕ដោយ ៖ វណ្ណលុក
