មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើអនុរដ្ឋមន្រ្តីក្រសួងអប់រំចិន ជួយដល់វិស័យអប់រំនៅកម្ពុជា

(ខេត្តគួយចូវ)៖ ឯកឧត្ដម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមព្រឹត្តិការណ៍ “2023 China-ASEAN Education Cooperation Week” នៅខេត្តគួយចូវ(Guizhou) ប្រទេសចិននារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងជំនួបទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តី នៃក្រសួងអប់រំចិន ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើសុំ ៣ចំណុចដើម្បីពង្រឹងកិច្ចសហការជួយដល់កម្ពុជាគឺ៖
១- ការជួយបណ្តុះបណ្តាលការអប់រំ STEM នៅកម្រិត Technical High School
២- ពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា (Universities Linkages)
៣- ជួយគាំទ្រកសាង digital education នៅកម្ពុជា

បន្ទាប់មក ក្រុមការងារក៏បានអញ្ជើញទស្សនាការតាំងពិពណ៌របស់សាកលវិទ្យាល័យ NUM និងបានចូលរួមក្នុងកម្មវិធីជួបសម្ដែងការគួរសមរវាងរដ្ឋមន្រ្តីអប់រំចិន និងរដ្ឋមន្រ្តីអប់រំអាស៊ាន។ ដោយឡែកសម្រាប់កម្មវិធីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូអប់រំកម្ពុជា នឹងចូលរួមធ្វើបទបង្ហាញចំនួន២ ស្តីពីគោលនយោបាយអប់រំនៅកម្ពុជា និងការរៀបចំការដាក់ឲ្យអនុវត្តការអប់រំឌីជីថលនៅកម្ពុជា៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner