ចោរគាស់ផ្ទះលក់ទូរសព្ទចូលលួចអស់ជាង៥០គ្រឿង នៅសង្កាត់សំរោងក្រោម

ភ្នំពេញ៖ ផ្ទះតៀមបើកហាងលក់ទូរសព្ទដៃមួយកន្លែង ទើបតែដឹកអីវ៉ាន់ដាក់ទូរសព្ទរៀបចូលទូបានពីរថ្ងៃ មិនទាន់បើកសម្ពោធហាងផង ត្រូវបានជនសង្ស័យគាស់ហែកដំបូលចូលលួចទូរសព្ទអស់ជាង៥០គ្រឿង សុទ្ធតែថ្មីទាំងអស់ កាលពីម៉ោង៦ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះថ្មី មិនទាន់ដាក់យីហោ តាមមហាវិថីឈ្នះ-ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមការបំភ្លឺពីស្ត្រីឈ្មោះ ពៅ ម៉ាលី អាយុ៤៦ឆ្នាំ ជាម្ចាស់ហាង បានឲ្យដឹងថា ហាងទើបបើកការរៀបចំដាក់អីវ៉ាន់ សម្ភារ ទូស័ព្ទថ្មីៗ ចូលក្នុងទូបានពីរថ្ងៃ ដើម្បីត្រៀមរៀបចំបើកសម្ពោធលក់ នៅថ្ងៃខាងមុខ។ ស្រាប់តែនៅព្រឹកថ្ងៃទី៣០នេះ ពេលដែលក្រុមគ្រួសារភ្ញាក់ពីដំណេក នៅបន្ទប់ផ្នែកខាងក្រោយ ចេញមកឃើញទ្វារចំហ ដំបូលលើប្រហោងធ្លុង ចងខ្សែសំរ៉ូតចុះនោះ ហើយទូរសព្ទក្នុងទូសុទ្ធតែថ្មីៗ ក្នុងប្រអប់ ត្រូវបានជនសង្ស័យលួចយកសរុបចំនួនជាង៥០គ្រឿង ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលផ្ទាល់តែម្តង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner