មន្ទីរទេសចរណ៍ខេត្តក្រចេះ បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីអំពីកិច្ចផ្ដួចផ្ដើម ចងក្រងឯកសារជំនួយស្មារតី លើការរៀបចំគ្រប់គ្រងសហគមន៍អេកូទេសចរណ៍នៅតាម បណ្ដោយដងទន្លេមេគង្គលើដោយនិរន្តរភាព

ក្រចេះ៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បើកសិក្ខាសាលារួមមួយ ដើម្បីពិគ្រោះយោបល់ស្ដីពីអំពីកិច្ចផ្ដួចផ្ដើមចងក្រងឯកសារជំនួយស្មារតី លើការរៀបចំគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ នៅតាមបណ្ដោយដងទន្លេមេគង្គលើដោយនិរន្តរភាព។ សិក្ខានេះ មានការអញ្ជើញចូលរួមពីលោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តក្រចេះ និងមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយនឹងអង្គការដៃគូនានា បានធ្វើការចាប់ផ្ដើមរៀបចំចងក្រងជាឯកសារជំនួយស្មារតីមួយ រៀបចំសហគមន៍អេកូទេសចរណ៍ នៅតាមបណ្ដោយដងទន្លេមេគង្គលើរួមមានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោកបន្តថា បច្ចុប្បន្នភាពនៃវិស័យទេសចរណ៍នៅក្នុងខេត្តក្រចេះ មានតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន១៧កន្លែង ក្នុងនោះមានសហគមន៍អេកូទេសចរណ៍ចំនួន៣កន្លែង ដែលកំពុងតែមានការគាំទ្រពីមជ្ឈដ្ឋាននានាក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិជាច្រើន៖ ទី១ គឺតំបន់រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍កោះទ្រង់ ដែលមានទីតាំងនៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ដែលសហគមន៍អេកូទេសចរណ៍មួយនេះ គឺមានសក្កដានុពលបែបទាក់ទាញភ្ញៀវទេសចរ និងមានការរៀបចំបែបអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។ កន្លងមកនេះគឺមានភ្ញៀវទេសចរអន្តរជាតិជាច្រើនបានទៅទស្សនាកម្សាន្ត ហើយសហគមន៍អេកូទេសចរណ៍មួយនេះក៏ធ្លាប់ទទួលបានជាសហគមន៍ទេសចរណ៍គំរូអាស៊ាន កាលពីឆ្នាំ២០១៦កន្លងទៅ។ ទី២ គឺមានតំបន់អេកូទេសចរណ៍កោះផ្ដៅ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសម្បូណ៌ និងទី៣ គឺតំបន់សហគមន៍អេកូទេសចរណ៍ កោះ៣០ គឺកំពុងតែធ្វើការរៀបចំនឹងចាប់ផ្ដើមនៅឆ្នាំនេះ។ លោកថា តំបន់សហគមន៍អេកូទេសចរណ៍ទាំងនេះ គឺកំពុងត្រូវបានរៀបចំ ឲ្យមានសេវាកម្មហូបចុះសេវាកម្មស្នាក់នៅ សេវាកម្មដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត ដែលមន្ទីរទេសចរណ៍អង្គការដៃគូ គ្រោងនឹងរៀបចំ ឲ្យបានរួចរាល់នៅក្នុងរដូវវស្សានេះ ដើម្បីត្រៀមនៅពេលរដូវទឹកស្រកវិញ យើងនឹងចាប់ផ្ដើមសេវាកម្មទទួលភ្ញៀវទេសចរបាន។

សិក្ខាសាលាថ្ងៃនេះ គោលបំណងដើម្បីបញ្ជាក់ឱ្យយល់ច្បាស់អំពីការរៀបចំឲ្យមានឯកសារច្បាស់លាស់ ដើម្បីចង្អុលបង្ហាញពីការរៀបចំសហគមន៍ធ្វើម៉េច អ្វីដែលយើងគិតគូ គឺចងក្រងសហគមន៍អេកូទេសចរណ៍ហ្នឹង រាល់សេវាកម្មរាល់ការគ្រប់គ្រងទាំងអស់ឲ្យត្រូវទៅនឹងការវាយតម្លៃរបស់សហគមន៍ទេសចរណ៍ គំរូនិងទេសចរណ៍អាស៊ាន។ លោកប្រធានមន្ទីរទេសចរណ៍ ក៏បានលើកឡើងអំពីផែនការរបស់មន្ទីរទេសចរណ៍ រួមនឹងអង្គការ wwf ព្រមទាំងអង្គការដៃគូផ្សេងទៀត ក៏បានចុះទៅ កាលពីខែឧសភាកន្លងទៅ ដូចជា (កោះព្រហ្មចារី) ដែលស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់។ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះភាគច្រើន ក៏ត្រូវបានអង្គការ wwf គាំទ្រពួកគាត់ធ្វើជាឆ្មាំក្នុងការពារអភិរក្ស ដោយបង្វែរមុខរបរពួកគាត់ពីការបរបាញ់សត្វ ដាក់អន្ទាក់សត្វ ឲ្យងាកមកធ្វើជាឆ្មាំសម្រាប់ការពារ និងអភិរក្សសត្វវិញ។

ក្នុងឱកាសនោះដែរ លោក ស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានថ្លែងនូវការកោតសរសើ ចំពោះ លោក ជួប រតនា ប្រធានមន្ទីទេសរណ៍ និងអង្គការដៃគូរទាំងអស់ដែលបានសហការគ្នា ក្នុងកាអភិវឌ្ឍអេកូរទេសចរណ៍ និងសហគមន៍ទេសចរណ៍តាមដងទន្លេមេគង្គលើ សម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោកស្រី មានប្រសាសន៍ថា វិស័យទេសចរណ៍ខេត្តក្រចេះ ក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងកាចូលរួមអនុវត្តន៍កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋនៅតាមតំបន់រមនីយដ្ឋានទេសរណ៍ ក្នុងការផ្តល់ឱកាសការងារ និងមុខរបរបន្ថែមជូនពួកគាត់នៅមូលដ្ឋាន ក្នុងនាមគណៈអភិបាលខេត្ត សូមគាំទ្រចំពោះការៀបចំវិស័យទេសចរណ៍ ក្នុងការពង្រីកនូវតំបន់អេកូរទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ដំណើរកម្សាន្តរបស់ភ្លៀវទេសចរជាតិ-អន្តរជាតិ៕ម.ន ដោយៈ ម៉េងគាង

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner