Ronaldo ត្រលប់ទៅអេស្ប៉ាញ ដើម្បីទទួលពានរង្វាន់ Marca’s Legend Award

អត្ថបទដោយ៖
Kien Sereyvuth

អ្នកគាំទ្រ Real Madrid ជាច្រើននាក់បានស្វាគមន៍ Cristiano Ronaldo ពេលត្រលប់ទៅអេស្ប៉ាញ ដើម្បីទទួលពានរង្វាន់ Marca’s Legend Award ពីខាង Marca ក្នុងនាមជាកីឡាករ Legend មួយរូបនៅអេស្ប៉ាញ។

ដោយពួកគេបានស្រែក ប្រធានក្លិបឲ្យចុះកុងត្រាយកកីឡាករព័រទុយហ្កាល់នេះមកវិញមក។ ក្នុងឱកាសទទួលយកពានរង្វាន់ Ronaldo និយាយថា  ការឈ្នះពាននេះ គឺជាអ្វីដែលរូបគេបានធ្វើនៅ Real Madrid។

តារាឆ្នើមរូបនេះ រំពឹងថា នឹងបានត្រលប់មក Real Madrid ម្ដងទៀត។ Ronaldo ជាកីឡាករម្នាក់ឈ្នះពានរង្វាន់ធំៗជាច្រើន ដូចជា Champions League ៥ដង FIFA Club World Cup ៤ដង La Liga ២ដង English Premier League ៣ដង Serie A ១ដង Euro ១ដង UEFA Nations League ១ដង និងBallon d’Or បាន៥ដង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner