ប្រធាន គ.ជ.ប ៖ការធ្វើបច្ចុប្បន្ន ភាពបញ្ជីបោះឆ្នោតរៀង រាល់ឆ្នាំគឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញ លេញ ត្រឹមត្រូវ

(ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ ព័ន្ធ ក្នុងគោលបំណងប្រកាសអំពីការចាប់ ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣”។ ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។នេះជាប្រសាសន៏ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងក្នុងកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣នេះនៅទីស្តីការគ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មាន ប្រសាសន៍បញ្ជាក់ទៀតថា៖គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀង រាល់ឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្ន ភាព ប្រកបដោយសុវត្ថិភាព តាមរយៈ៖ការចុះ ឈ្មោះបោះឆ្នោត សម្រាប់ប្រជា ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះ ឆ្នោត។

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ-សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦)។
ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។ការកែតម្រូវឈ្មោះ និងទិន្នន័យតាមសំណើសុំរបស់សាមីខ្លួន ឬធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់ លាស់ ចំពោះ៖ប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០២២ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់តា្រមិនត្រឹមត្រូវ។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយ ប៉ុន្តែ ស្នើសុំប្តូរការិយាល័យក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យក្នុងភូមិតែមួយ។

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានទទួលមរណភាព ឬត្រូវបានលុប ឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬផ្លាស់ លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានប្រើ ប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)ប្រភេទចាស់ដែលហួស សុពល ភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងទៅ បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន។

ប្រធាន គ.ជ.បបញ្ជាក់ថា ៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែ តុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់មានរយៈពេល១៩ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ រហូត ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ ។

ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២យោង តាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដំណើរ ការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈ ពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូត ដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣។

គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះ ឆ្នោត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើ  បច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន សុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner