ពលរដ្ឋរស់នៅភូមិព្រែកថ្មី១ អរគុណកម្លាំងនគរបាលខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធករណីលួចម៉ូតូនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីម៉ោង៣រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរួមសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកកៀនស្វាយបានបង្ក្រាបជនសង្ស័យ ២នាក់និងដកហូតម៉ូតូយកមកប្រគល់ជូនម្ចាស់វិញ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ ។
ជាមួយគ្នានោះលោកស្រី នាង សុីណាត ដែលជាម្ចាស់ម៉ូតូតំណាងអោយប្រជាពលរដ្ឋក្នុងភូមិព្រែកថ្មីបានសម្តែងក្តីរីករាយនិងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ,លោកស្នងការរាជធានី,លោកអភិបាលខណ្ឌច្បារអំពៅ,លោកអធិការខណ្ឌច្បារអំពៅ ,លោកអធិការស្រុកកៀនស្វាយនិងកងកម្លាំងចម្រុះដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
សណ្តោស





ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។