ប្រជាពលរដ្ឋចេញចូលតាមច្រក៤០០បានសំណូ មពរដល់អាជ្ញាធរ ស្ថាប័នក្រសួងពាក់ព័ន្ធ និងរាជ រដ្ឋាភិបាល ឲ្យជួយធ្វើផ្លូវនៅចំណុចច្រក៤០០ឆ្លង ចូលទៅកាន់ប្រទេសថៃ
ទាំងប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងសមត្ថកិច្ចដែលកំពុងតែឈរជើងការពារស្ថិតនៅចំណុចច្រកទ្វារព្រំដែនខ្មែរ-ថៃ(ច្រក៤០០) ដែលមានភូមិសាស្ត្រស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ទល់មុខនឹង ស្រុកបរ៉ៃ ខេត្តត្រាត នៃ ព្រះរាជាណាចក្រថៃ
បានលើកជាសំណូមពរយ៉ាងទទូចដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រសួងពាក់ព័ន្ធ និង
អាជ្ញាធរខេត្តបាត់ដំបង ស្នើជួយធ្វើផ្លូវកៅស៊ូដើម្បីតភ្ជាប់ទៅច្រកព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រស្រុកខាងលើ ត្រង់ចំណុចឆ្លងចូលប្រទេសថៃ ដើម្បីបង្កការងាយស្រួលក្នុងការធ្វើដំណើរចេញចូលទៅមកនិងប្រកបមុខរបរការងារផ្សេងៗ រវាងប្រជាពលរដ្ឋ ប្រទេសទាំងពីរ។ ជាពិសេស បម្រើដល់ការដឹកជ ញ្ជូន ក្នុងវិស័យទេសចរណ៍ផងដែរ ។
ទាក់ទិនទៅនិងស្ថានភាពផ្លូវឆ្លងចូលឆ្លងព្រំដែ ន រវាងខេត្តបាត់ដំបង(កម្ពុជា )និងខេត្តត្រាត(ថៃ) ដែលកន្លងមកស្ថានភាពផ្លូវចំណុចច្រក៤០០នេះ មានការលំបាកខ្លាំងនៅខាងព្រំដែនខ្មែរដោយសារ តែផ្លូវមានចំណោតភ្នំឡើងចុះខ្លាំង ផ្លូវក៏ពិបាកមិនមានក្រាលកៅស៊ូ ពេលភ្លៀងម្តងៗ ផ្លូវច្រកព្រំដែនមួយនេះ រអិលខ្លាំងនៅរដូវវស្សា។ ព្រមជាមួយគ្នានេះលោកអនុសេនីយ៍ឯក ម៉ី ណាន់ នាយប៉ុស្តិ៍ន គរបាលច្រកតំបន់៤០០ បានគូសបញ្ជាក់ឲ្យដឹងថា៖ ស្ថានភាពផ្លូវនៅច្រក៤០០នេះ គឺពិតជាមាន ការលំបាកខ្លាំងប្រាកដមែន ហើយស្ថានភាពផ្លូវដែលកំពុងតែលំបាកនេះមានប្រវែងជិត១គីឡូម៉ែ ឯណោះ។ហើយការធ្វើដំណើរពិបាកជាងគេ គឺនៅខែវស្សានេះឯង ផ្លូវមានសភាពរអិល ព្រោះផ្លូវមានលក្ខណៈចោតខ្លាំង ដែលអាចងាយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋឆ្លងកាត់ទៅមកនៅទីនេះ។ទើបកងកម្លាំងនគរបាលឈរជើងនៅច្រក៤០០ បាននាំគ្នាប្រមែប្រមូលថវិកាពីនេះពីនោះ ដើម្បីចាក់ធ្វើផ្លូវបេ តុងត្រង់ចំណុចឆ្លងកាត់ដែលពិបាកធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ បានធ្វើដំណើរស្រួល ។
បើតាមការអះអាង ពីសមត្ថកិច្ចឈរជើងនៅច្រកទ្វារតំបន់៤០០នេះ ក៏បានឲ្យដឹងផងដែរថា៖កន្លងមកនេះ ច្រកទ្វារព្រំដែននៃប្រទេសទាំង២
បានព្រមព្រៀងគ្នា រួចរាល់អស់ហើយ ពីសំណាក់អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ ក្នុងការកំណត់នូវព្រំដែនឲ្យមានភាពច្បាស់លាស់។ ដែលទាំងនេះគឺជាសញ្ញាវិជ្ជមាន ក្នុងការប្រកបមុខរបរនិងចេញ
ចូលទៅមករវាងប្រជាពលរដ្ឋប្រទេសទាំង២ ទើបមានការឆ្លងកាត់ច្រើន។ជាពិសេសនៅរៀងរាល់ថ្ងៃពុធឬថ្ងៃបុណ្យធំៗគឺ៖ខាងភាគីថៃបានកំណត់បើក ឲ្យពលរដ្ឋកម្ពុជាបានធ្វើដំណើរចេញចូលប្រទេសថៃ។
សម្រាប់ពលរដ្ឋចេញចូលតាមច្រក៤០០នេះ បានលើកឡើងផងដែរថា គាត់ពេញចិត្តនឹងសក ម្មភាពរបស់សមត្ថកិច្ចច្រក៤០០ ដែលតែងតែធ្វើផ្លូវនៅចំណុចឆ្លងចូលទៅប្រទេសថៃនេះ។ ក៏ប៉ុន្តែការជួសជុលនេះ គឺពួកគាត់សុំសំណូមពរដល់រាជ រដ្ឋាភិបាល ឲ្យជួយអភិវឌ្ឍន៍ផ្លូវមួយនេះផង ។
លោកអនុសេនីយ៍ឯក ម៉ី ណាន់ ជានាយប៉ុស្តិ៍នគរបាលច្រកតំបន់៤០០ បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ការចាក់បេតុងជួសជុលផ្លូវនេះគឺ មិនមានលក្ខណៈតាមស្ដង់ដារបច្ចេកទេសនោះទេ ទើបធ្វើឲ្យផ្លូវបេតុងគ្មានភាពរឹងមាំបានល្អ និងប្រឈមរងការខូចខាតទៅវិញ។ តែទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចយើងនៅទីនេះ តែងតែព្យាយាមធ្វើសកម្មភាពបែបនេះស្ទើតែរាល់ឆ្នាំ នឹងចំណាយថវិកាអស់ច្រើនទៀតផង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )