ការបណ្តុះបណ្ដាលមន្រ្តីនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា គឺផ្ដោតសំខាន់ទៅលើគុណភាពជាចម្បង

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា ការបណ្តុះបណ្ដាលមន្រ្តីនគរបាលជាតិ នៅសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា គឺផ្ដោតសំខាន់ទៅលើគុណភាពជាចម្បង។ ពោលគឺត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ដើម្បីបង្រ្គប់កិច្ចនោះទេ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លៃងក្នុងពិធីចុះសួរសុខទុក្ខសិស្សនាយនគរបាល និងនាយនគរបាលរង “វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាល“ ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលាភូមិភាគបីខេត្តកំពង់ស្ពឺ បានអានរបាយការណ៍ដោយបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជាប្រវត្តិសាស្រ្តសម្រាប់ជីវិតរបស់ក្មួយៗ ដែលបានក្លាយខ្លួនពីភាពជនស៊ីវិល មកជាសិស្សនគរបាល ហើយយក្លាយជាកងកម្លាំនគរបាលជាតិពេញលក្ខណៈ បន្ទាប់ពីការបញ្ចប់វគ្គសិក្សាប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានលើកឡើងថា ការបណ្តុះបណ្ដាលមន្រ្តីនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា គឺផ្ដោតលើគុណភាពជាចម្បង ព្រោះគឺត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ ដើម្បីបង្រ្គប់កិច្ចនោះទេ ហើយក៏គ្មានការសម្របសម្រួល និងមិនស្ថិតក្រោមឥទ្ធិពល នៃអន្តរាគមន៍ណាមួយនោះឡើយ។

ហេតុនេះសូមក្មួយៗយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពវិន័យឱ្យបានល្អ ម្យ៉ាងវិញទៀត ការបណ្តុះបណ្តាលដែលប្រកបដោយគុណភាព លុះត្រាតែមាន ការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់លោកនាយកសាលានគរបាលជាតិភូមិភាគ៣ និងមន្រ្តីក្រោមឱវាទ ក្នុងការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងគ្រប់គ្រង និងចាត់ចែងដំណើរការវគ្គបណ្តុះបណ្តាលនេះ ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានណែនាំដល់សិស្សនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នឹងត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ទាំងវិន័យ ពេលសិក្សា វិន័យពេលប្រឡង និងវិន័យពេលស្នាក់នៅ ការស្លៀកពាក់ ការបើកបរយានយន្តជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាទាំងក្នុង និងក្រៅបរិវេណសាលា ជាពិសេស ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានា ដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បាននាំមកជាមួយនូវអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  រួមមាន៖ មី៥០កេសតូច ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ និងថវិកា១០លាន១៣ម៉ឺនរៀល ដើម្បីឧបត្ថម្ភដល់សាលា មន្ត្រីសាលា និងសិស្សនគរបាលផងដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner