រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមានការពង្រីកវិសាលភាពព្រៃឈើ តាមរយៈការដាំស្តារព្រៃឈើឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ មន្ទីរបរិស្ថាន ត្រូវបង្កើនការបណ្តុះកូនឈើ យ៉ាងហោចណាស់ ឱ្យ បាន១០ម៉ឺនដើម ក្នុងមួយឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥត គិតថ្លៃ និងបានដាំដុះស្តារព្រៃឈើ ពង្រីកវិសាលភាពព្រៃឈើ នៅ តាមតំបន់ការពារធម្មជាតិ ដាំឈើនៅតាមសហគមន៍ តាមភូមិដ្ឋាន ក៏ដូចជានៅតាមផ្ទះជាដើម។ ការលើកឡើងបែបនេះ នៅពេល ឯកឧត្តម រដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កាលពីរសៀល ថ្ងៃ អាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា មន្រ្តី ទាំងអស់ មិនត្រូវទៅដាំដើមឈើ ដោយខ្លួនេងនោះទេ គឺយើងត្រូវការចាំ បាច់ អប់រំផ្សព្វផ្សាយ និងការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជា ពលរដ្ឋ នៅតាមសហគមន៍ឱ្យ ចូលរួមដាំកូនឈើ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ការដាំឈើជួយឱ្យ សហគមន៍ ធានាបានអព្យាក្រឹតការបូន និងបានចូលរួមកាត់បន្ថយការបំភាយ ឧស្ម័ន ផ្ទះកញ្ចក់។ បន្ទាប់មកសហគមន៍អាចរកចំណូលមកអភិវឌ្ឍន៍មូលដ្ឋាន បានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាព តាមរយៈ ទេសចរណ៍ ធម្មជាតិ ស្របតាមគោលដៅចម្បងនៃយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដែលកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាង ភាពធន់នៃវិស័យទាំង៥ ក្នុងនោះភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner