មេបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចេញប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិនៅរដូវវស្សានេះ
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចេញប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗដែលកើតឡើង ជាយថាហេតុនៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះជាពិសេស គ្រោះទឹកជំនន់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ បញ្ចប់ពិធីប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាព ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នាយករដ្ឋមន្ត្រីស្តីទី តំណាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា កងកម្លាំងអង្គរក្ស បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីបំពេញការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសបានតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ដើម្បីត្រៀមលក្ខណៈជាមុន ក្នុងការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បន្តថា បញ្ជាការដ្ឋានអង្គរក្ស ក៏បានត្រៀម លក្ខណៈ ទាំងកម្លាំង ឧបករណ៍ មធ្យោបាយ សម្ភារៈ គ្រប់ប្រភេទដើម្បី ចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ ពេលវេលា នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ជាយថាហេតុ ក្នុងរដូវវស្សាឆ្នាំនេះ និង គ្រោះមហន្តរាយផ្សេងៗទៀត ដែលយើងមិនអាច ដឹងមុន។

នៅពីធីនេះដែរ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នាយករដ្ឋមន្ត្រីស្តីទី ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីស្ដីទី បានស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ ទាំងកងកម្លាំងនគរបាលជាតិ គប្បីលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ ហើយជាពិសេសត្រូវគោរពឱ្យខានតែបាននូវវិន័យ និងសីលធម៌របស់កងកម្លាំងប្រដាប់អាវុធ។ បន្ថែមពីនេះដែរ ឯកឧត្ដមក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ឱ្យទទួលបានជោគជ័យ ៕










ដោយ-រ៉ាវុធ