NOCC និងក្រុមហ៊ុន AIA រៀបចំព្រឹត្តិការរត់អបអរជោគជ័យស៊ីហ្គេម- ប៉ារ៉ាហ្គេម និងលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ដល់ស្រ្ដី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុន AIA បានសហការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ដល់ស្ដ្រី ដែលកំពុងមានការរីករាលដាលលើពិភពលោក និងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនដៃគូ ជាមួយនឹង NOCC ផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្រុមហ៊ុន AIA ជាដៃគូ ក្នុងការជំរុញដល់ចលនាអូឡាំពិក ក៏ដូចជាវិស័យអប់រំកាយ និងកីឡា ជាពិសេសការលើកកម្ពស់សុខមាលភាពយុវជន និងប្រជាពលរដ្ឋទូទៅផង និងជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ រួមជាមួយការផ្សព្វផ្សាយ និងលើកទឹកចិត្តអោយប្រជាពលរដ្ឋ យុវជន យុវនារីចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាពសាមគ្គីភាពផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ បន្តថា ព្រឹត្តិការណ៍ខាងលើនេះ គឺរៀបចំដើម្បីអភាពបអរជោគជ័យព្រឹត្តការណ៍ប្រវត្តិសាស្រ្តស៊ីហ្គេម លើកទី៣២ -អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជាកាន់តែច្បាស់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ NOCC បានសហការជាមួយ ក្រុមហ៊ុន AIA រៀបចំ ៣វិញ្ញាសា រត់១០គីឡូម៉ែត្រ រត់៥គីឡូម៉ែត្រ និងរត់២,៥គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរមុនព្រឹត្តការណ៍ក្រុមហ៊ុន AIA នឹងមានរៀបចំក្រុមគ្រួពេទ្យ ដើម្បីពិនិត្យសុខភាព ក្នុងការស្វែងរកជំងឺ និងណែនាំពីវិធីសាស្ដ្របង្ការជំងឺមហារីកសុដន់ដល់ស្ដ្រី រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២១ ខែតុលា ទទួលពិនិត្យដោយឥតគិតថ្លៃ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner