លោក Yoon ស្នើឲ្យអន្តរជាតិរួមគ្នា រំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង

ហ្សាកាតា៖ ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវឱ្យមានការរួបរួមគ្នា សម្រាប់ការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។

ការិយាល័យរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យ៉ុល (Yoon Suk Yeol) បាននិយាយថា នាថ្ងៃពុធ ទី៦ ខែកញ្ញានេះ លោក យូន បានជំរុញសហគមន៍អន្តរជាតិ ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។

លោក យូន បានចេញការអំពាវនាវនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលបាននាំមកនូវមេដឹកនាំមកពីប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ការិយាល័យរបស់លោកប្រធានាធិបតីបានចេញសេចក្តីប្រកាសព័ត៌មានថា លោកប្រធានាធិបតីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរួបរួមពីសហគមន៍អន្តរជាតិ ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

ប្រភពពី Yonhap News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner