សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទនៅម្ដុំស្ពានអាកាសស្ទឹងមានជ័យ ឃាត់មនុស្សប្រុសស្រី៨នាក់

ភ្នំពេញ  ៖  កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បានសហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាង ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងដែលបង្កប់សេវ៉ាកម្មផ្លូវភេទ បានឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ក្នុងនោះមានថៅកែហាងម្នាក់និងភ្ញៀវប្រុសៗ៣នាក់ថែមទៀត។
ក្នុងប្រតិបត្តិការ នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា  ឆ្នាំ២០១៩  នៅលេីកំណាត់ផ្លូវលេខ២៧១  ក្នុងសង្កាត់បឹងសាឡាង  ខណ្ឌទួលគោក   រាជធានីភ្នំពេញ ។
  សមត្ថកិច្ចបានឲ្យដឹងថា  មុននិងឈានចូលដល់ការចុះបង្ក្រាប គឺមានប្រជាពលរដ្ឋបានរាយការណ៍សំងាត់ថាទីតាំងខាងលេីមានសេវ៉ាកម្មបំរេីផ្លូវភេទ ទេីបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនបានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូ ហេីយទេីបនៅថ្ងៃកេីតហេតុចុះបង្ក្រាបតែម្តង។
ក្នុងប្រតិបត្តិការ ខាងលេីនេះ កម្លាំងនគរបាលបានធ្វេីការឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៤នាក់ និងថៅកែហាងម្នាក់ថែមទាំងភ្ញៀវប្រុសៗ៣នាក់ទៀត។ ក្រោយឃាត់ខ្លួនជនរងគ្រោះទាំង៤នាក់ និងភ្ញៀវ៣នាក់ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដេីម្បីធ្វេីការអបរំ ដោយឡែកថៅកែងហាងត្រូវបាននគរបាលកសាងសំណំរឿងរងចាំបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner