ជិះម៉ូតូបញ្ច្រាស់ទិសចរាចរណ៍ទៅបុកម៉ូតូមួយគ្រឿងទៀតសន្លប់ស្តូកពីរនាក់
ភ្នំពេញ៖ បុរសម្នាក់ជិះមួយគ្រឿងបញ្ច្រាស់ទិសចរាចរណ៍បានជ្រុលទៅបុកម៉ូតូមួយគ្រឿងបញ្ច្រាស់ទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យសន្លប់ស្តូកស្តឹងទាំងពីរនាក់ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៩ ខែកក្តដាឆ្នាំ២០១៩ ស្តិនៅចំណុចមុខ ក្លឹបកម្សាន្ត ស៉្បាយឌើ តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៨ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1M-1440 ធ្វើដំណើរទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសដៅចរាចរណ៍ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO-8987ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យភាគីទាំងសងខាងសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុភ្លាមៗនោះក៍មានរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យសួគា៌បានបើកមកដល់ស្រាប់តែខាងភាគីម៉ូតូសង់០១៩បើកត្រូវទិសដៅចរាចរណ៍ងើបឡើងវិញចំណែកខាងភាគីម៉ូតូសង់០១៨បើកបញ្ច្រាស់ទិសចរាចរណ៍ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបាន ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋចោមចៅទី១ បណ្តោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាទៅពេលក្រោយ៕