ប្រមុខដឹកនាំកម្ពុជា និងព្រុយណេ បញ្ជាក់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងព្រះមហាក្សត្រព្រុយណេ ដែលកាន់អំណាចក្នុងរដ្ឋាភិបាល បានជួបពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

ជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងព្រះចៅស៊ុលតង់ហាជី ហាសាណាល់ ប៊ុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ បានប្រព្រឹត្តទៅនៅថ្ងៃទី៦កញ្ញា ក្នុងក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ក្នុងឱកាសដែលថ្នាក់ដឹកនាំអាស៊ានទាំងអស់ កំពុងចួលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

មន្ត្រីកម្ពុជាបានថ្លែងថា កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំ នៃប្រទេសទាំង២ បានផ្តោតលើ «ទិសដៅអនាគត នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ ជាពិសេសលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំង២»។

ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំង២»។

ក្នុងជំនួបដដែលនោះដែរ, ព្រះចៅស៊ុលតង់ បានអញ្ជើញសម្តេចធិបតីកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រុយណេនាពេលខាងមុខ…និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបដោយវិជ្ជមាន និងបានអញ្ជើញព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញផងដែរ។

ads banner