មេដឹកនាំអាហ្វ្រិកទាមទារឱ្យកែប្រែប្រព័ន្ធហិរញ្ញវត្ថុពិភពលោក
ណៃរ៉ូប៊ី៖ មេដឹកនាំអាហ្រ្វិក នៅថ្ងៃទី៦ ខែកញ្ញនេះ បានទាមទារឱ្យមានការផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបានជំរុញឱ្យសហគមន៍អន្តរជាតិគាំទ្រការប្រើប្រាស់ថាមពលកកើតឡើងវិញ ខណៈដែលពួកគេបានបញ្ចប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៅប្រទេសកេនយ៉ា។
សេចក្តីប្រកាសចុងក្រោយ បន្ទាប់ពីកិច្ចប្រជុំ ក្នុងនាមសហភាពអាហ្រ្វិកបានគូសបញ្ជាក់ថា ទ្វីបអាហ្រ្វិកមានទាំងសក្តានុពល និងមហិច្ឆតា ក្នុងការក្លាយជាធាតុផ្សំដ៏សំខាន់ នៃដំណោះស្រាយសកល ចំពោះការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ក្រុមមេដឹកនាំទ្វីបអាហ្រ្វិកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្ធូរបន្ថយបន្ទុកបំណុលរបស់អាហ្វ្រិក ហើយធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដើម្បីជំរុញការវិនិយោគលើការប្រើប្រាស់ថាមពលស្អាត។
គួរកត់សម្គាល់ថា ទ្វីបអាហ្រ្វិកគឺងាយរងគ្រោះខ្លាំងជាងគេ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែក្រុមមេដឹកនាំអាហ្វ្រិក នៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានព្យាយាមរើសបំរ៉ាស់ជាជនរងគ្រោះតទៅទៀត ប៉ុន្តែទ្វីបដែលមានប្រជាជនរស់នៅ ១.៤ពាន់លាននាក់មួយនេះ ជាយូរមកហើយ តែងតែមិនអើពើចំពោះការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅភពផែនដី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

