អឺរ៉ុបនឹងរឹតបន្តឹងច្បាប់ទីផ្សារឌីជីថលលើ Apple, Facebook និងTikTok

ព្រុចសែល៖ សហភាពអឺរ៉ុប នៅថ្ងៃទី៦ ខែកញ្ញានេះបានបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនឌីជីថលយក្ស រួមមាន Apple, Meta មេធំរបស់ Facebook និង TikTok ដែលកំពុងប្រឈមមុខនឹងការទប់ស្កាត់ថ្មីយ៉ាងតឹងរ៉ឹង លើរបៀបដែលពួកគេធ្វើអាជីវកម្ម ប៉ុន្តែការផ្លាស់ប្តូរនេះ អាចបង្កឱ្យមានរលកនៃជម្លោះផ្លូវច្បាប់។

សហភាពអឺរ៉ុបកំពុងព្រាងនីតិបញ្ញត្តិដ៏តឹងរឹងមួយ ដើម្បីកសាងបទប្បញ្ញត្តិរឹតបន្តឹងទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក ដោយលើកហេតុផលថា ខ្លួនត្រូវការការការពារអ្នកប្រើប្រាស់អឺរ៉ុបតាមប្រព័ន្ធអ៊ីនធើណិត ហើយលើកទឹកចិត្តឱ្យឧស្សាហកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យយក្សរបស់សហរដ្ឋអាមេរិកធ្វើការប្រកួតប្រជែងដោយយុត្តិធម៌។

នៅក្នុងការអនុវត្តច្បាប់ទីផ្សារឌីជីថល (DMA)នេះ នឹងបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្លាស់ប្តូរវិធីរបស់ពួកគេ ស្ថិតក្រោមបញ្ជីត្រួតពិនិត្យនៃអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ ហើយនិយតករសង្ឃឹមថា នឹងបង្កើតទីផ្សារឌីជីថលកាន់តែយុត្តិធម៌។

យ៉ាងណាមិញ ក្រុមអ្នកសង្កេតការណ៍ក៏បានព្រមានដែរថា ច្បាប់ខាងលើនេះអាចនឹងបង្កជាសមរភូមិប្រយុទ្ធថ្មីមួយរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក និងសហភាពអឺរ៉ុប ខណៈដែលក្រុមហ៊ុនមួយចំនួនពិចារណាលើបញ្ហាប្រឈមផ្នែកច្បាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner