ក្រុមហ៊ុន Vinci បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសលើវិស័យអាកាសចរណ៍ស៊ីវិល នៅកម្ពុជា

ទំនាក់ទំនងកម្ពុជា-បារាំង ជាទំនាក់ទំនងប្រពៃណី ហើយវត្តមានក្រុមហ៊ុន Vinci នៅកម្ពុជា ពីឆ្នាំ១៩៩៤ មក បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសលើវិស័យអាកាសចរណ៏ស៊ីវិលនៅកម្ពុជា។ ការរៀបចំខែត្រព្រះសីហនុ និងតំបន់ឆ្នេរ ឱ្យក្លាយជាមណ្ឌលទេសចរណ៏ទាក់ទាញសម្រាប់អ្នកទេសចរណ៍អ៊ឺរ៉ុបនឹងជួយឱ្យវិស័យអាកាសចរណ៍ស៊ីវិលវិលទៅរកប្រក្រតីភាពបានឆាប់រហ័ស។ ដូច្នេះសន្តិសុខ សុវត្តិភាព ការរៀបចំដីធ្លី និងការអភិវឌ្ឍស្របនឹងគោលដៅនេះ គឺមានសារៈសំខាន់ណាស់។

ប្រសាសន៍ឯកឯត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយលោកនាយកតំបន់នៃក្រុមហ៊ុន VINCI Airports នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner