PSG ចង់នាំយកអ្នកចាំទីមួយរូបពីក្លិប Newcastle United សម្រាប់ត្រៀមរដូវកាលថ្មី

អត្ថបទដោយ៖
Kien Sereyvuth

តាមការចេញផ្សាយពី RMC Sport បានបង្ហាញថា Paris Saint-Germain កំពុងទាក់ទងទៅកាន់ក្លិប Newcastle United ដើម្បីនាំយកអ្នកចាំទី Martin Dubravka មកចូលរួមក្រុមសម្រាប់រដូវកាលថ្មី ២០១៩/២០២០។ អ្នកចាំទីវ័យ៣០ឆ្នាំនេះ កាលពីរដូវកាលមុន គឺជាដៃទី១ ក្រោមការដឹកនាំរបស់លោក Rafa Benitez ដោយបានបង្ហាញខ្លួនសរុបពេញសប្តាហ៍នៅក្របខ័ណ្ឌ Premier League ពោលគឺ ៣៨ប្រកួតតែម្តង។

គួររំលឹកថា មួយរយៈមុន PSG មានគម្រោងចង់ទិញយកអ្នកចាំទីអេស្ប៉ាញ David De Gea  ពី Manchester United ប៉ុន្តែមិនទទួលបានផលវិជ្ជមាន ក្រោយពីអ្នកចាំទីរូបនេះ បន្តកិច្ចសន្យាថ្មីនៅទឹកដី Old Trafford។ ស្របពេលនេះ អ្នកចាំទីចាស់វស្សា Gianluigi Buffon ក៏បានចាកចេញពីទឹកដីទីក្រុងប៉ារីសទៅកាន់ក្លិបចាស់ខ្លួន Juventus ដូច្នេះក្លិបជើងឯកលីគកំពូលបារាំងនេះ សព្វថ្ងៃនៅសល់តែអ្នកចាំទី Alphonse Areola ខណៈ Kevin Trapp ដែលទើបត្រឡប់ពីខ្ចីជើងនៅ Eintracht Frankfurt ពុំទាន់ប្រាកដថានឹងស្នាក់នៅជាមួយក្លិប ឬបន្តខ្ចីជើងឬយ៉ាងណានោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner