អភិបាលខណ្ឌដង្កោ ចុះធ្វើវេទិកាសាធារណៈ និងសំណេះសំណាលសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ចុះធ្វើវេទិកាសាធារណៈ និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយឲ្យបានទាន់ពេលវេលា៕ធ.ដ



