ប្រមុខការពារជាតិអ៊ុយក្រែនស្នើសុំសព្វាវុធធុនធ្ងន់បន្ថែមទៀតពីសម្ព័ន្ធមិត្ត

កៀវ៖ រដ្ឋមន្ត្រីការពារជាតិដែលទើបតែងតាំងថ្មីរបស់អ៊ុយក្រែន លោក រូសស្ទែម អ៊ូម៉េរូវ បានអំពាវនាវឱ្យប្រទេសដៃគូរបស់ខ្លួន បង្កើនការចែកចាយអាវុធធុនធ្ងន់ ចំពេលមានការវាយលុកដ៏លំបាកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រូសស្ទែម អ៊ូម៉េរូវ បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញានេះ យ៉ាងដូច្នេះថា យើងដឹងគុណចំពោះការគាំទ្រទាំងអស់ដែលបានផ្តល់… តែយើងត្រូវការអាវុធធុនធ្ងន់បន្ថែមទៀត។

លោក អ៊ូម៉េរូវ បន្តថា អ្នកចម្បាំងអ៊ុយក្រែនសព្វថ្ងៃនេះកំពុងលះបង់ជីវិតរបស់ពួកគេ ដើម្បីតម្លៃស្នូលនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព… ពួកគេត្រូវការការគាំទ្រពីពួកអ្នក (ដៃគូជាទីស្រឡាញ់) ហើយការគាំទ្រនោះគឺជាអាវុធ។

រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានអះអាងដែរថា ការបញ្ជូនអាវុធយឺតពេកកំពុងរារាំងដល់ការវាយលុករបស់កងទ័ពអ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

សូមបញ្ជាក់ថា លោក រូសស្ទែម អ៊ូម៉េរូវ ត្រូវបានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែនក្នុងសប្តាហ៍នេះ បន្ទាប់ពីលោក ហ្សេលេនស្គី បានអំពាវនាវឱ្យមានវិធីសាស្រ្តថ្មីនៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner