លោក វ៉្លាឌីមៀរ ពូទីន ដឹកនាំក្បួនដង្ហែកងទ័ពជើងទឹកដ៏ធំបំផុតលើកដំបូងរបស់រុស្ស៊ី

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានដឹកនាំក្បួនដង្ហែកងទ័ពជើងទឹកដ៏ធំបំផុតលើកដំបូងរបស់រុស្ស៊ី ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ ក្បួនដង្ហែធំជាងគេបំផុតក្នុងរយៈពេលច្រើនឆ្នាំមកនេះ រួមមាននាវាចម្បាំង និងនាវាមុជទឹកចំនួន៤៣គ្រឿង និងកងទ័ពប្រមាណ៤,០០០នាក់។

ក្បួនដង្ហែនោះ ក៏រួមមានការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃនាវាចម្បាំង និងយន្តហោះរុស្ស៊ី ក៏ដូចជាអ្នកលោតឆ័ត្រយោង និងការបាញ់មីស៊ីលផងដែរ។ វាជាការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃកម្លាំងយោធារបស់រុស្ស៊ី ខណៈក្បួនដង្ហែកងទ័ពជើងទឹកផ្សេងទៀត ក៏ត្រូវបានធ្វើឡើងនៅតាមបណ្តាទីក្រុងដទៃទៀតនៅទូទាំងប្រទេសរុស្ស៊ីផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner