គរុសិស្ស គរុនិស្សិត ជាគ្រូបង្រៀនកម្រិតបឋមសិ ក្សា(១២បូក២) ជំនាន់ទី៣៦ និងជា គ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននអនុវិទ្យាល័យ១២បូក២ ជំនាន់ទី២៨ ដែលទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យ បាត់ដំបង ត្រូវបានបញ្ចប់និងបិទវគ្គរបស់ខ្លួន
ការកសាងនូវធនធានមនុស្ស និងដើម្បីធ្វើឲ្យសំរេចបាននូវការអភិវឌ្ឍធនធានបញ្ញា វាគឺជាកត្តាសំខាន់ក្នុងទិសដៅបង្កើននូវប្រសិទ្ធភាពសេដ្ឋកិច្ចប្រកបដោយចិរភាព ” គ្មានការអភិវឌ្ឍណាមួយ? ដែលមិនត្រូវការនូវធនធានមនុស្សនោះទេ”?…។
នេះជាការថ្លែងគូសបញ្ជាក់ របស់ ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅក្នុងឱ កាសអញ្ជើញជាអធិបតីបិទវគ្គបញ្ចប់ការបណ្តុះប ណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា១២បូក២ ជំ នាន់ទី៣៦ ដែលត្រូវបង្រៀននៅបឋមសិក្សា និងគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័ យ១២បូក២ ជំនាន់ទី២៨ ដែលត្រូវបានបិទវគ្គបញ្ចប់ នៅព្រឹកថ្ងៃទី២៩ខែកក្កដានេះ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង នៃ ខេត្តបាត់ដំបង។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក ជុំ សុផល នាយកវិទ្យាស្ថានគរុកោសល្យ នៃខេត្តបា ត់ដំបង ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ បា នឲ្យដឹងថាគរុសិស្ស គរុនិស្សិតឆ្នាំសិក្សា(២០១៨ -២០១៩) មាន៦ជំនាន់ និងមានគរុសិស្សនិស្សិតសរុបចំនួន៦៩៣នាក់(ស្ត្រី៤៣៦នាក់)។ ក្នុងនោះគរុសិស្សឆ្នាំទី២(១២+២)កម្រិតបឋម១៥៦នាក់ (ស្រី១១៣នាក់)។ កម្រិតមូលដ្ឋាន ១៤៨នាក់ (ស្រី៧៨នាក់), គរុសិស្សឆ្នាំទី១(១២+២) កម្រិតបឋម៦០នាក់(ស្រី៤៥នាក់),កម្រិតមូលដ្ឋាន៧៨ នាក់(ស្រី៣៧នាក់)។គរុនិស្សិតឆ្នាំទី១(១២+៤) កម្រិតបឋម ១៥០នាក់(ស្រី៩៩នាក់) និងកម្រឹតមូលដ្ឋាន១០០នាក់(ស្រី៦៥នាក់)។លោកនាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក៏បានសង្កតធ្ងន់ទៀតថា៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង គឺមានគោលដៅនៅក្នុងការបណ្តុះបណ្តាលគ្រូដែលមាន គុណភាពខ្ពស់ មានសក្តានុពល មានសមត្ថភាពនិងអាចប្រកួតប្រជែងបានក្នុងការឈានទៅរកការ ប្រកួតប្រជែងជាមួយថ្នាក់តំបន់និងអន្តរជាតិ ដែលជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាពង្រឺងនិងពង្រីកនូវគុណភាព វិសាលភាព និងពីសក្តានុពលនៃការបណ្តុះបណ្តាលគ្រូឲ្យសមស្របឆ្លើយតបតាមស្តង់ ដារអន្តរជាតិ។
ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ជ័យលាភីនិងលទ្ធផលដែល ទទួលបានពីការបណ្តុះបណ្តាលដល់គរុសិស្សនិងគរុនិស្សិតថ្ងៃនេះ គឺវាពិតជាបានរួមចំណែកបន្ថែមនូវសមិទ្ធផលជាតិក្នុងការបណ្តុះបណ្តាលនិងការ អភិវឌ្ឍនូវធនធានមនុស្សនៅកម្ពុជា ក្នុងដំណាក់ កាលថ្មី។ ខណៈពេលដែលប្រទេសជាតិយើង កំ ពុងតែធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍អាស៊ាន។
ឯឧអភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងបន្តទៀតថា៖តាមរយៈនៃការបណ្តុះបណ្តាលកន្លងមកនេះ វាជាមូលដ្ឋានគ្រឹះសម្រាប់ជួយដល់គរុសិស្សគរុនិស្សិត ដែលនឹងត្រូវចេញទៅបំពេញការងារថ្មីជាគ្រូបង្រៀន ហើយដែលត្រូវតែមានការអប់រំ និងបំពាក់បំប៉នបន្ថែមនូវផ្នែកនិយាមគរុកោសល្យ ដើ ម្បីបង្កើនបាននូវចំណេះដឹង ចំណេះធ្វើ និងសមត្ថ ភាពក្នុងការបង្រៀន របស់ខ្លួនទាំងកម្រឹតបឋមនិងអនុវិទ្យាល័យផងដែរ ។
ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ផ្តើមចេញពីគោលនយោបាយឈ្នះឈ្នះ និង ប្រកបដោយគតិ បណ្ឌិត របស់ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល គឺបានចាត់ទុកវិស័យអប់រំនៅកម្ពុ ជា នៅតែជាវិស័យអាទិភាពមួយ នៅក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀត។ដូចនេះការលើកកម្ព ស់ នូវធនធានមនុស្សគឺជាកត្តាស្នូល ដែលស្ថាប័នអប់រំ និងអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍវិស័យអប់រំនានាទាំងក្នុង និងក្រៅប្រទេស ត្រូវបន្តយកចិ ត្តទុកដាក់ខ្ពស់ និងបន្តចូលរួមបង្កើននូវកិច្ចសហប្រតិបត្តិល្អឲ្យបានសមស្របនិងឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យអប់រំ គឺ៖ជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និង កាត់បន្ថយបាននូវភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

















