សមាគមមិត្តភាពកម្ពុជា-វៀតណាម ចុះហត្ថលេខាលើអនុស្សារណៈ បន្តកិច្ចសហប្រតិបត្តិការរយៈពេលបួនឆ្នាំខាងមុខ បន្ទាប់កិច្ចប្រជុំពិនិត្យការងារស្តីពីកិច្ចសហប្រតិបត្តិការរយៈពេល៤ឆ្នាំ ដែលសមាគមបានអនុវត្តន៍រួចហើយ

ស្វាយរៀងៈ សិក្ខាសាលាសមាគមមិត្តភាពកម្ពុជា-វៀតណាម បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល៤ឆ្នាំ និងលើកទិសដៅភារកិច្ច បានពិភាក្សាលំអិតលើបញ្ហាប្រឈមមួយចំនួន  ដើម្បីអនុវត្តន៍បន្ត ដើម្បីដោះស្រាយ តាមរយៈនៃបទអន្តរាគមន៍ របស់ខេត្តចំនួននបី នៃប្រទេសកម្ពុជា និងវៀតណាម ដូចជាខេត្តខេត្តតាកែវ ក្រចេះ ស្ទឹងត្រែង នៃព្រះរាជារាជាណាចក្រកម្ពុជា ជាមួយខេត្តដុងថាប់ ខេត្តគៀងយ៉ាង និងខេត្តដាក់ឡាក់ ប្រទេសវៀតណាម ដោយបានឆ្លងកិច្ចពិភាក្សាពិគ្រោះយោបល់រួចមក ។

នៅថ្ងៃដដែលនេះដែរ សមាគមមិត្តភាពកម្ពុជា វៀតណាម ក៏បានចុះហត្ថលេខារួមគ្នាមួយ ដើម្បីបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាពប្រពៃណី និង សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និង ស្ថិរភាពយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង សារធារណរដ្ឋសង្គមនិយមវៀតណាម ដោយផ្អែកលើលទ្ធផល និង ឯកភាពគ្នា នៅក្នុងកិច្ចប្រជុំទ្វេភាគីកន្លងមក ភាគីទាំងពីរ បានឯកភាពគ្នា លើកិច្ចសហការ កសាង រៀបចំ និង សកម្មភាពរបស់សមាគមមិត្តភាព នៃប្រទេសនីមួយៗក្នុងខ្លឹមសារដូចខាងក្រោម៖

– បន្តអនុវត្តខ្លឹមសារ នៃអនុសារណៈយោគយល់គ្នា ដែលបានចុះហត្ថលេខា កាលពីខែធ្នូ ឆ្នាំ២០១៥ ដើម្បីសហការ និង ជំរុញការងារឃោសនា អប់រំឲ្យសមាជិក និង ប្រជាជន នៃប្រទេសទាំងពីរ ស្តីពីប្រពៃណី សាមគ្គីភាព មិត្តភាព និង សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាមកម្ពុជា និង ទប់ស្កាត់ចំពោះការឃោសនា ខុសឆ្គង បំភ្លៃការពិត បំបែកទំនាក់ទំនង មិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ​។

– បង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងគ្រប់ថ្នាក់សមាគម មិត្តភាព នៃប្រទេសទាំងពីរ ជាពិសេស រវាងខេត្ត ស្រុក ឃុំ តាមបណ្តោយព្រំដែនរួម និង រវាងទីក្រុង ហូជីមិញ និង រាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹង ភាពទុកចិត្ត និង ចែករំលែកបទពិសោធន៍ ជួយគ្នាទៅវិញទៅមក ក្នុងការកសាងរៀបចំ និង សកម្មភាពរបស់សមាគម មិត្តភាពទាំងពីរ។

– គ្រប់ថ្នាក់សមាគមមិត្តភាពភាគីវៀតណាម ត្រូវបំផុសចលនាសហគ្រាស អង្គភាព អង្គការ និង ប្រជាជន យ៉ាងសកម្មក្នុងការបង្កើន សកម្មភាពសប្បុរសធម៌សមស្រប ដើម្បីជួយបណ្តាសមាជិក និង ប្រជាជនកម្ពុជាដែលមានជីវភាពក្រីក្រ។

– ភាគីទាំ ងពីរ ឯកភាពប្រជុំរៀងរាល់២ឆ្នាំម្តងរួមគ្នា ដើម្បីបូកសរុប និង វាយតំលៃ លើការអនុវត្តកិច្ចព្រមព្រៀង ផ្លាស់ប្តូរយោបល់ និង ដាក់ចេញទិសដៅសម្រាប់សកម្មភាពក្នុងឆ្នាំបន្ត។

កិច្ចប្រជុំលើកនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានកំណត់យកខេត្តស្វាយរៀង ជាកន្លែងនៃកិច្ចប្រជុំដោយយោងតាមកិច្ចព្រមព្រៀង នៃការប្តូរវេនពីរឆ្នាំជួបជុំគ្នាម្តង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម វូ ម៉ៅ ប្រធានសមាគមវៀតណាម-កម្ពុជា ។

កិច្ចប្រជុំ ឡើងពេញមួយថ្ងៃ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានខេត្តនៅតាមព្រំដែនកម្ពុជា-វៀត ណាមចូលរួម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀតដើម្បីពង្រឹងសន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរទាំងនៅតាមព្រំដែន និងនៅទូទាំប្រទេស ។

សូមបញ្ជាក់ថា ខេត្តដែលបានចូលរួមប្រជុំពិនិត្យលទ្ធផលការងារបួនឆ្នាំ នៃកិច្ចសហប្រតិបត្តិការនៃសមាគមមិត្តភាពកម្ពុជា-វៀតណាម នាថ្ងៃនេះ មានខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី កណ្តាល កំពត និងខេត្តកែប៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner