លោក បៃដិន អំពាវនាវឱ្យមានឯកភាពជាតិ ក្នុងឱកាសខួប ២២ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារ ១១ កញ្ញា របស់ពួកអាល់កៃដា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី១១ ខែកញ្ញានេះ បានអំពាវនាវឱ្យពលរដ្ឋអាមេរិករួបរួមគ្នា ត្បិតមានការខ្វែងគំនិតគ្នាខាងនយោបាយដ៏ជូរចត់ ខណៈសហរដ្ឋអាមេរិកប្រារព្ធខួបលើកទី ២២ នៃការវាយប្រហារ ១១កញ្ញា របស់ពួកអាល់កៃដា។

លោក បៃដិន បាននិយាយនៅឯមូលដ្ឋានទ័ពអាមេរិកក្នុងទីក្រុងអាខូរ៉េច រដ្ឋអាឡាស្កា យ៉ាងដូច្នេះថា សូមគោរពថ្ងៃទី១១ ខែកញ្ញា ដោយបន្តជំនឿរបស់យើងចំពោះគ្នាទៅវិញទៅមកឡើងវិញ។ យើងមិនត្រូវបាត់បង់ស្មារតីឯកភាពជាតិទេ ដូច្នេះសូមទុករឿនេះជាបុព្វហេតុទូទៅនៃសម័យកាលរបស់យើង។

ថ្លែងនៅពីមុខទង់ជាតិដ៏ធំ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា អំពើភេរវកម្ម រួមទាំងអំពើហិង្សាផ្នែកនយោបាយ និងមនោគមវិជ្ជា គឺផ្ទុយពីអ្វីដែលយើងឈរការពារសម្រាប់ប្រជាជាតិមួយ។

សូមបញ្ជាក់ថា កណ្តឹងបានរោទ៍ ហើយឈ្មោះមនុស្សជិត ៣.០០០នាក់ត្រូវបានអាននៅក្នុងពិធីដ៏ស្រងូតស្រងាត់ក្នុងទីក្រុងញូវយ៉ក វ៉ាស៊ីនតោន និងរដ្ឋផេនស៊ីលវ៉ានៀ ជាទីដែលយន្តហោះត្រូវពួកអាល់កៃដាប្លន់ ហើយបានបញ្ជាឱ្យបើកបំបុកអគារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner