សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កញ្ញា ២០២៣

១. ប្រជាពលរដ្ឋអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបានក្នុងសមយុទ្ធសុខាភិបាលរួមគ្នា កម្ពុជា-ចិន នាពាក់កណ្តាលខែកញ្ញានេះ – AMS Central

២. ៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រេចបានជាង ៨ពាន់លានដុល្លារ កើនឡើងចំនួន ១,១៥% – FN

៣. បច្ចុប្បន្ននេះ កម្ពុជាសម្រេចបាន ៨០%នៃផែនការផ្គត់ផ្គង់ទឹកស្អាត ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង – ខ្មែរថាមស៍

៤. រយៈពេល ៣ឆ្នាំខាងមុខ រុស្ស៊ីគ្រោងនឹងលក់ឧស្ម័នធម្មជាតិទៅឱ្យចិនតាមបំពង់បង្ហូរប្រេងក្នុងតម្លៃពាក់កណ្តាលដែលលក់ទៅឱ្យអឺរ៉ុប – Bloomberg

៥. ចិន កំពុងរៀបចំផែនការធ្វើឱ្យខេត្ត Fujian ក្លាយជាតំបន់អភិវឌ្ឍន៍ឆ្លងច្រកសមុទ្រជាមួយកោះតៃវ៉ាន់ – AFP

#ams1minute

ads banner