ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការចុះបញ្ជីដីរដ្ឋអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ព្រមទាំងអាចប្រើប្រាស់ ធនធានធម្មជាតិដោយនិរន្តភាព និងការពារបាននូវជីវចម្រុះ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានមាន ប្រសាសន៍ ថា ការចុះបញ្ជីដីរដ្ឋដូចជា តំបន់ការពារធម្មជាតិ គម្របដី ព្រៃកសិកម្ម និងបឹង ព្រែកដែលជារបស់រដ្ឋ នឹងអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងអាចប្រើប្រាស់ធនធាន ធម្មជាតិដោយនិរន្តភាព និងការពារបាននូវជីវចម្រុះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់បន្ថែមថា ភារកិច្ចរបស់ យើង គឺរៀបចំផែនការ ប្រើប្រាស់ ដីធ្លីស្របតាមធនធានដែលមាន ប្រែក្លាយតំបន់ទាំងនោះ ឱ្យ ទៅជារបៀងអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ ទាក់ទាញវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តម សាយ សំអាល់ បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងជំនួបជាមួយលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance )ប្រចាំនៅប្រទេសកម្ពុជា នៅទីស្តីការក្រសួង៕
ដោយ៖ ង៉ាន់ ទិត្យ
