កម្ពុជា-គុយបា ពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំ ងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

(ភ្នំពេញ)៖ កម្ពុជា-គុយបា កោតសរសើរដោយពេញចិត្តចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ នេះបើតាម លទ្ធផល នៃជំនួបរវាងឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តម Miguel Díaz-Canel Bermúdez ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរដោយពេញចិត្តចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយបានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអំពី ការរៀបចំកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner