ជនសង្ស័យ ៩៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៨ករណី ថ្ងៃទី១៦ ខែកញ្ញា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៩៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៤៥នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ១០ករណី ឃាត់ ៥២នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកញ្ញា រួមមាន ៖  មេតំហ្វេតាមីន (Ice) ស្មើ ១៥៧,៨៤ក្រាម និង២៥កញ្ចប់តូច។ កេតាមីន (Ke) ស្មើ១០០២,៩០ក្រាម។
លទ្ធផលខាងលើ ១៧អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១៣អង្គភាព៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner