សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើមាតុភូមិនិវត្តន៍ក្រោយ បញ្ចប់ដំណើរ ទស្សនកិច្ច និងចូលរួមពិព័រណ៍ចិន-អាស៊ាន នៅប្រទេសចិនទទួលបាន ផ្លែផ្កាខ្ពស់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណា ចក្រកម្ពុជា បានដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មក ដល់ធ្វើមាតុភូមិនិវត្តន៍កម្ពុជាវិញហើយនៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការ អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅក្នុង ប្រទេស ចិន រយៈពេល៤ថ្ងៃ ។ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង និងជា ប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជា ប្រមុខដឹកនាំរបស់កម្ពុជាទទួលបានផ្លែផ្កាខ្ពស់ជាពិសេសការបន្តពូនជ្រំពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជាមួយប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច លំដាប់ទី២លើពិភពលោក និងលំដាប់លេខ១ នៅតំបន់អាស៊ី ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម លី ឈាង នាយក រដ្ឋមន្ត្រី ចិន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋា ភិបាល កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ ប្រទេស ចិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នា២០២៣ ។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិក្នុងរដ្ឋធានីប៉េកាំង សម្តេចធិបតិ និងលោកជំទាវ ទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ របស់ចិន និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ក៏ដូចជាមន្ត្រី អមស្ថានទូតមួយចំនួនទៀត។ ពេលអញ្ជើញដល់ប្រទេសចិន សម្តេច ធិបតី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូប អនុស្សាវរីយ៍ វីរបុរសចិន។ បន្ទាប់មកអញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះ មហាក្សត្រី ដែលកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅ រដ្ឋធានី ប៉េកាំង។

តមក សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយនឹងក្រុមវិនិយោគ ធំៗរបស់ចិនជាបន្តបន្ទាប់។ សម្តេច បានជួបក្រុមហ៊ុនវិនិយោគធំៗ របស់ចិនចំនួន៤ រួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ជាក្រុមហ៊ុនវិនិយោគផ្នែកថាមពលអគ្គសិនី, China Road and Bridge Corporation (CRBC) ជាក្រុមហ៊ុន វិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាពិសេស កំពុងសាង សង់ផ្លូវល្បឿនលឿននៅកម្ពុជា, ក្រុមហ៊ុន China Huaneng Group ជាក្រុមហ៊ុនផ្នែកថាមពលអគ្គិសនី និងជាក្រុមហ៊ុន បានសាងសង់ វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជាផងដែរ និង ក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន Huawei Technology Co., Ltd. ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាខ្នាតយក្សរបស់ចិន។ក្នុងជំនួបជាមួយក្រុមហ៊ុនធំៗរបស់ចិនទាំង៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចអំពីគោលនយោបាយ ពាក់ព័ន្ធការវិនិយោគ នៅកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តវិនិយោគ នៅកម្ពុជា។
ដោយឡែកនៅថ្ងៃទី១៥ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជាមួយមេដឹកនាំកំពូលៗរបស់ចិនទៅតាមរបៀបវារៈ នៃដំណើរទស្សនកិច្ចដូចបានគ្រោងទុក។ សម្តេចធិបតី បានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារដំបូងគេ គឺឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។ ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង ក៏បានពិភាក្សាលើកិច្ចការចាំបាច់ មួយ ចំនួន ផ្តោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីផ្តោតទៅលើបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផងដែរ។

ពាក់ព័ន្ធបញ្ហានយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជា ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្ត នយោបាយចិនតែមួយដោយមិនមានការប្រែប្រួលនោះឡើយ។ ឯកឧត្តម បានប្តេជ្ញាចូលរួមជាមួយកម្ពុជា ការពាររាល់បំណងជ្រៀត ជ្រែក កិច្ចផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសនឹងប្រឹងប្រែងការពារ ឱ្យបាន នូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងចិន ដោយមិនឱ្យអំណាចណាមួយមកបំបែកបាននោះឡើយ ដើម្បីធានារក្សានូវអត្ថប្រយោជន៍រវាងប្រទេស និងប្រជាជនកម្ពុជា និងចិន។
បន្ទាប់ពីជួបជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបជាមួយឯកឧត្តម ចាវ ឡឺជី ប្រធានសភាប្រជាជនចិន។ ក្នុងជំនួបនេះ ឯកឧត្តម ចាវ ឡឺជី ក៏បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងក្តីសោមនស្សរីករាយ ចំពោះ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន។ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ចាវ ឡឺជី ក៏បានពិភាក្សាទៅលើទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ហើយមានជំហរដូចគ្នា ក្នុងការបន្តពូនជ្រំ និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរ ទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅមហាវិមានប្រជាជនចិន ដោយកម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ ជាមួយកងកិត្តិយសជា ច្រើនរូប ត្រូវបានរៀបចំទទួលបដិសណ្ឋារកិច្ចដំណើរបំពេញ ទស្សន កិច្ច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេស ចិន។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចប្រកបដោយមហាកិត្តិយសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង បានជួបពិភាក្សាការងារទ្វេភាគី។ ក្នុងជំនួបពិភាក្សានោះ បានផ្តោត ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងលើទិដ្ឋភាពនយោ បាយ សេដ្ឋកិច្ច និងសង្គម។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម លី ឈាង បានបន្តរក្សាយ៉ាងរឹងមាំ និងខ្លាំងក្លាថែមទៀត លើទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ។ ជាពិសេសនឹងបន្តប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច សម្រាប់ ប្រទេស និងប្រជាជន។
ក្រោយបញ្ចប់កិច្ចពិភាក្សាការងារទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម លី ឈាង បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះ ហត្ថលេខាលើឯកសារសំខាន់ៗរហូតដល់ទៅ១៥។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល និងពិសារ អាហារសាមគ្គី ដែលរៀបចំដោយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា។ ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ ដល់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចរបស់ចិន មកកាន់ប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ សម្តេច ធានាអះអាងថា ការវិនិយោគនៅកម្ពុជានឹងទទួលបានផ្លែផ្កា និងការរីកចម្រើន។

ដោយឡែកនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ តាមជើងយន្តហោះពិសេសរបស់កម្ពុជា ឆ្ពោះទៅកាន់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០។ អញ្ជើញដល់ទីក្រុងណានីង សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្ស តំបន់ ស្វយ័តក្វាងស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាលើការងារមួយ ចំនួន។ ក្នុងជំនួបនោះឯកឧត្តមលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី បាន ជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តក្វាងស៊ី ។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន តំបន់ស្វយ័តក្វាងស៊ី មានកិច្ចសហ ប្រតិបត្តិការជាច្រើនជាមួយ ប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះ បណ្តាលធនធានមនុស្ស។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យ តំបន់ស្វយ័តក្វាងស៊ី ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តក្វាងស៊ី និងប្រទេសកម្ពុជា។ សម្តេចធិបតី ក៏ស្នើឱ្យ ពិនិត្យលទ្ធភាពពន្លឿន ដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាង សង់ សួនឧស្សាហកម្ម កម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹង ផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។ តបនឹងអ្វីដែលសម្តេចធិបតីបានលើកឡើង ឯកឧត្តម លាវ នីង ថា នឹងពិនិត្យ លទ្ធភាព បង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជន ជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយលោកនឹងចាប់ផ្តើម ពិភាក្សាការងារ ជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងកម្ពុជា ។
តមកនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បាន អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ជាមួយ នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឈាង និងមេដឹកនាំប្រទេសសមាជិក អាស៊ានមួយចំនួនទៀត ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍ មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះផងដែរថា ការធ្វើ ពាណិជ្ជ មិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខ សេដ្ឋកិច្ចពិភពលោកនោះទេ។ ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ដែលអាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផល ប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ចសហប្រតិបត្តិ ការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោ ភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។ សម្តេច បានសង្កត់ ធ្ងន់ថា ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹង កិច្ចសហ ប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការ បន្ដបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែ ច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹង ការ ផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាព វិនិយោគទៅវិញ ទៅមក។ បន្ថែមពីនេះ ចិន និងអាស៊ានក៏ត្រូវពង្រឹង ការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃ លក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំង នេះ អាច ធានា បានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយ ពិតប្រាកដពីការ បើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្ម ពហុភាគី។
បន្ទាប់ពីបានអញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញកាត់ ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ផលិតផល របស់ខ្មែរ ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ អន្តរជាតិណាននីង។ នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែល បើកជាផ្លូវការនេះ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបាន យកទៅតាំង បង្ហាញនៅក្នុងពិព័រណ៍នេះ មានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿង អលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជា ច្រើនទៀត។ ពិព័រណ៍ចិន-អាស៊ាន គឺជាឱកាសមួយក្នុងការ ផ្សព្វផ្សាយ ផលិតផលរបស់ខ្មែរ និងដើម្បីស្វែងរកដៃគូចិន ក្នុងការចែកចាយ នៅ ទីផ្សារក្នុងប្រទេសចិន។ សម្តេចធិបតី មានក្តីរំភើបរីករាយ និងលើកទឹក ចិត្តបងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញការនាំចេញ ផលិត ផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមាន ជីវភាព កាន់ តែប្រសើឡើង ។
បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានហើយនោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យ លោក ឡាន ធានលី (Lan Tianli) អភិបាលខេត្តក្វាងស៊ីខេត្តក្វាងស៊ី ជួបសម្តែង ការគួរសម និងពិភាក្សាការងារផងដែរ។ ជាមួយនេះ មុននឹងអញ្ជើញ ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ដែលធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ីផងដែរ ។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បានចែក រំលែក នូវទស្សនៈមួយចំនួន ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត រួមមាន៖
ទី១៖ ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ច តំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះអាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹង ភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បី បង្ហាញ ប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហមានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ នៅតែជា ដំណោះ ស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា។
ទី២៖ ក្រៅពីពាណិជ្ជកម្មទំនិញ យើងក៏គួរផ្តោតការយកចិត្តទុក ដាក់ លើការជំរុញពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផងដែរ។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពល រវាងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀត ដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ច ឌីជីថលអាស៊ាន (DEFA) ខ្ញុំយល់ថាយើងចាំបាច់ត្រូវប្រមើលពីតួនាទី របស់អាសិបនៅក្នុងក្របខណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្ម ឌីជីថល ឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។
ទី៣៖ យើងត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការ អនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ច ឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះយើងត្រូវបន្តបញ្ជ្រាបពី សារៈ សំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញនិងគាំទ្រ លទ្ធភាពរបស់ពួកគេក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហ គ្រាស ធុរកិច្ចថ្មី ធុនតូច និងមធ្យម។
ទី៤៖ យើងគួរចាប់ផ្តើមពន្លឿនការបញ្ចប់នីតិវិធី សម្រាប់ការ ស្នើសុំចូល ជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិក ភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហ ប្រតិបត្តិ ការ ជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល។
ទី៥៖ ការធានាបរិយាបន្នភាពនៃកិច្ចព្រមព្រៀងអាសិប មាន សារៈសំខាន់ ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍ នៃការចូល រួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តឱ្យ មានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែល ជា ប្រទេសអភិវឌ្ឍន៍តិចតួចអាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន ៕
ដោយ៖វណ្ណលុក