ចិននាំចូលគ្រឿងសមុទ្រពីជប៉ុនធ្លាក់ចុះពីរភាគបីក្នុងខែសីហា

ប៉េកាំង៖ ប្រទេសចិនបានដាក់បម្រាមហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន បន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញទឹកសារធាតុវិទ្យុសកម្មចម្រោះរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។

ទិន្នន័យគយបានបង្ហាញថា ការនាំចូលគ្រឿងសមុទ្ររបស់ចិនពីជប៉ុនបានធ្លាក់ចុះជាង ២ភាគ៣ នៅក្នុងខែសីហា បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញការហាមឃាត់លើផលិតផលសមុទ្រពីប្រទេសជិតខាងរបស់ខ្លួន។ ទន្ទឹមគ្នា ការនាំចេញគ្រឿងសមុទ្រពីប្រទេសជប៉ុនបានធ្លាក់ចុះ ៦៧.៦ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលល្បឿននៃការធ្លាក់ចុះការនាំចូលបានកើនឡើងពី ២៨.៥ភាគរយនៅក្នុងខែកក្កដា។

យោងតាមការិយាល័យស្ថិតិជប៉ុន បានឱ្យដឹងថា ប្រទេសចិនគឺជាអតិថិជនអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាយូរមកហើយ ដោយបានទិញផលិតផលសមុទ្រមានតម្លៃ ៤៩៦លានដុល្លារក្នុងឆ្នាំ ២០២២។ បន្ថែមលើនេះ ចិនក៏បាននាំចូលគ្រឿងសមុទ្រ មានតម្លៃ ៣៧០លានដុល្លារផងដែរកាលពីឆ្នាំមុន។

តួលេខខាងលើនេះបានបង្ហាញថា តម្លៃសរុបនៃការនាំចូលគ្រឿងសមុទ្ររបស់ចិនពីប្រទេសជប៉ុនមានចំនួន ១៤៩,០២លានយ័ន ឬប្រមាណ ២០,៤៣លានដុល្លារកាលពីខែមុន។ ចិនក៏ជាប្រទេសបញ្ជាទិញផលិតផលសមុទ្រពីបណ្តាប្រទេសមួយចំនួនទៀតមានដូចជា អេក្វាឌ័រ រុស្ស៊ី និងកាណាដា៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner