ឯកឧត្តម ឆាយ ឫទ្ធិសែន ៖ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងសម្រេចជោគជ័យ សម្រាប់រាជរដ្ឋាភិបាលថ្មី

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តកណ្តាល)៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទ បន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដែលមានស្រាប់ ដើម្បីសម្រេចជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ក្រុងតាខ្មៅ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងាររបស់អង្គភាព ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមបន្តថា៖ ក្នុងនាមយើងជាមន្ត្រីរាជការត្រូវពង្រឹងរបៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំ ឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឱ្យបានទាន់ពេលវេលា និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមបញ្ជាក់ថា ៖ ដើម្បីជំរុញការងារអភិវឌ្ឍសេដ្ឋកិច្ចជនបទ ក្រសួងត្រូវបង្កើនការបណ្ដុះបណ្ដាលជំនាញ ការអប់រំ ផ្លាស់ប្ដូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាជននៅជនបទ និងត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់ លើការអភិវឌ្ឍនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងបានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តកណ្តាល ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍ បន្ថែមទៀតតាមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner