កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមអាស៊ាន ប្រារព្ធបើកជាផ្លូវការនៅកម្ពុជា
ភ្នំពេញ៖កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ដែល កម្ពុជាធ្វើ ម្ចាស់ផ្ទះ បានចាប់ដំណើរការកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិបតីភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។កិច្ចប្រជុំនេះ ធ្វើ ឡើង ក្នុងគោលបំណងពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះ ស្រាយ ថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម។
ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគ អាស៊ីអាគ្នេយ៍ សហព័ន្ធអន្តរ ជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, អាយ.ស៊ី.អរ.ស៊ី, កាកបាទក្រហម អឌ្ឍចន្ទក្រហម ព្រុយណេ, កាកបាទក្រហម ឥណ្ឌូ នេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទ ក្រហម មីយ៉ាន់ម៉ា, កាកបាទក្រហម ហ្វីលីពីន,កាកបាទក្រហម សិង្ហបុរី,កាកបាទ ក្រហមថៃ,កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ ក្នុង ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដោយបាន ថ្លែងអំណរគុណចំពោះ សហព័ន្ធអន្តរជាតិ, គណៈកម្មាធិការ អន្តរ ជាតិ កាកបាទក្រហម ដែលបានគាំទ្រ និងសម្របសម្រួលការងារជាមួយ កាកបាទក្រហមកម្ពុជា សម្រាប់ដំណើរការនៃកិច្ចប្រជុំ ។សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះ អឌ្ឍចន្ទក្រហម ព្រុយណេ ដែលជាប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំលើកទី១៩ នៃ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលសម្រេចបានផ្លែផ្កាគួរជាទីមោទន:។
សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានបង្ហាញសុទិដ្ឋិនិយម ជាមួយ នឹងការរីកចម្រើនភាពជាដៃគូរវាងសហព័ន្ធអន្តរជាតិ គណៈ កម្មា ធិការ អន្តរជាតិកាកបាទក្រហម និងអគ្គលេខាធិការដ្ឋានអាស៊ាន, យន្តការនាំមុខអាស៊ានថ្នាក់តំបន់ និង មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ អាស៊ាន សម្រាប់ការគាំទ្រជំនួយមនុស្សធម៌លើការងារគ្រប់ គ្រងគ្រោះ មហន្តរាយដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងបេសកកម្មមនុស្សធម៌ នៅតំបន់អាស៊ីអាគ្នេយ៍ បានប្រកបដោយប្រសិទ្ធភាព ។

ក្នុងព្រឹត្តិការណ៍នេះដែរឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមឱ្យរាជរដ្ឋា ភិបាល កម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចប្រជុំថ្នាក់ ដឹកនាំ លើក ទី២០ និងវេទិកា យុវជន លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ។ឯកឧត្តមបានរំលេចថា ការធ្វើជាម្ចាស់ ផ្ទះរៀបចំ កិច្ចប្រជុំនេះ បាន ឆ្លុះបញ្ចាំងយ៉ាងប្រចក្ស ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា,ការត្រៀមខ្លួន រួច រាល់របស់ កម្ពុជា ក្នុងការរួមចំណែក លើក កម្ពស់កិច្ចសហប្រតិបត្តិ ការ មនុស្សធម៌លើគ្រប់ទិដ្ឋភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ទាំង ក្នុងកម្រិតតំបន់ និងសកល។ជាពិសេស ឆ្លើយតបទៅនឹងភាពងាយ រងគ្រោះ និងសកម្មភាពមនុស្សធម៌នៅក្នុងតំបន់ ។

ក្នុងឱកាសនេះឯកឧត្ដមក៏បានចែករំលែកនូវមតិយោបល់គន្លឹះមួយចំនួន ដើម្បីចូលរួមពង្រឹងតួនាទីរបស់យុវជន ក្នុងសកម្មភាពសង្គមឱ្យ បានទូលំទូលាយ, លើកកម្ពស់ភាពធន់ទៅនឹងវិបត្តិនិងការប្រែប្រួល អាកាសធាតុ ព្រមទាំងការពង្រីក និងពង្រឹងតួនាទីរបស់សមាគមជាតិ កាក បាទក្រហម និងអឌ្ឍចន្ទក្រហម ជាពិសេសកាកបាទក្រហមកម្ពុជា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ


