អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះករណីការចុះផ្សាយ ថា មន្ត្រីប៉ូលីសមួយរូបឡើងស័ក្តិ និងតួនាទី នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺចំពោះសារព័ត៌មានអនឡាញដែលខ្វះវិជ្ជាជីវៈបានចុះផ្សាយថា «មន្ត្រីប៉ូលីសម្នាក់ចូលធ្វើប៉ូលីសបានបីឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ» ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបដល់សាធារណៈមតិអោយបានដឹងថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។

ដេីម្បីជៀសវៀងការភាន់ច្រលំរបស់មហាជន ក៏ដូចជាសាធារណៈមតិ ទូទាំងប្រទេស អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមភ្ជាប់ខ្លឹមសារបំភ្លឺទាំងស្រុងដូចខាងក្រោម …

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner