ជនសង្ស័យ ៨១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៣៨ករណី ថ្ងៃទី២១ ខែកញ្ញា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ៖ជួញដូរ ៦ករណី ឃាត់ ១០នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ២២ករណី ឃាត់ ៣៧នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ១០ករណី ឃាត់ ៣៤នាក់ (ស្រី ២នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៨៣,២០ក្រាម និង៧៥កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) ស្មើ ២,៦០ក្រាម។ អុិចស្តាសុី (mdma) ស្មើ ២០,៧៣ក្រាម។ កញ្ឆាស្មើ ៤៥,៧៧ក្រាម។
លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕