បាតុករអូស្រ្តាលីតវ៉ាប្រឆាំងនឹងកំណែទម្រង់សិទ្ធិជនជាតិដើមភាគតិច

ស៊ីដនី៖ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នាក្នុងទីក្រុងស៊ីដនី នៅថ្ងៃទី២៣ ខែកញ្ញានេះ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងផែនការកែសម្រួលរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិដើមភាគតិច នៅមុនការបោះឆ្នោតប្រជាមតិនៅខែក្រោយនេះ។

មនុស្សម្នាជាច្រើនដែលបានប្រមូលផ្តុំគ្នានៅសួនឧទ្យាន Hyde Park នៃទីក្រុងស៊ីដនី បានច្រានចោលផែនការកែសម្រួលរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិដើមភាគតិច ដែលប្រសិនបើវាត្រូវបានអនុម័តនៅថ្ងៃទី១៤ ខែតុលាខាងមុខ នោះនឹងផ្តល់ឱ្យជនជាតិដើមភាគតិចនូវសិទ្ធិទទួលបានការប្រឹក្សាអំពីគោលនយោបាយដែលប៉ះពាល់ដល់ពួកគេ ជាវិធានការមួយមានឈ្មោះថា The Voice។

ជាង ២០០ឆ្នាំចាប់តាំងពីអាណានិគមរបស់អង់គ្លេស ជនជាតិដើមភាគតិចអូស្ត្រាលីបានពង្រីកខ្លួនជាង ៤ភាគរយនៃចំនួនប្រជាជនសរុប ហើយកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះរួមមានការអប់រំសម្រាប់ជនក្រីក្រ និងករណីត្រូវបានគេសម្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសជាដើម។

ប៉ុន្តែផែនការសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីផ្តល់ឱ្យជនជាតិដើមភាគតិចអាចបញ្ចេញមតិកាន់តែច្រើនជាងមុន នៅក្នុងគោលនយោបាយដែលប៉ះពាល់ដល់សហគមន៍របស់ពួកគេ ហាក់ដូចជាមានបញ្ហាយ៉ាងខ្លាំង។ ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ៦០ភាគរយប្រឆាំងនឹងកំណែទម្រង់ ហើយមានតែ ៤០ភាគរយប៉ុណ្ណោះគាំទ្រ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner