សហរដ្ឋអាមេរិកកំពុងចរចាលើកិច្ចព្រមព្រៀងទិញលក់យន្តហោះ F-16 ជាមួយវៀតណាម

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងវៀតណាមកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដើម្បីទិញលក់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកទៅឱ្យទីក្រុងហាណូយ។

ការចរចាលើកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំង F-16 ដែលនៅតែស្ថិតក្នុង “ដំណាក់កាលដំបូង” ត្រូវបានគេរាយការណ៍ថា ជា “ប្រធានបទសំខាន់” នៃកិច្ចពិភាក្សារវាងមន្ត្រីមកពីភាគីទាំងពីរ (អាមេរិក-វៀតណាម) ក្នុងរយៈពេលមួយខែកន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោន, ទីក្រុងញូវយ៉ក និងទីក្រុងហាណូយ។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងខាងលើនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយសារតែមានលក្ខខណ្ឌមួយចំនួនមិនទាន់មានការឯកភាពគ្នានៅឡើយ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមបានចាប់ផ្តើមប្រក្រតីឡើងវិញក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលុបចោលការហ៊ុមព័ទ្ធការរឹតត្បិតក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner