រកឃើញយានយន្តល្មើសចំនួន ១៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវគោក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៣ ម្សិលមិញឱ្យដឹងថា មានគោលដៅ ចំនួនសរុប ៣៧ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ៨០១គ្រឿង ម៉ូតូ ៧២០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ១៧៦ គ្រឿង មានម៉ូតូចំនួន ១៦២គ្រឿង ត្រូវបានផាកពិន័យ ទៅតាមអនុក្រឹត្យ លេខ ៣៩. អន ក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ ដដែលបាន វាយតម្លៃ ថាការអនុវត្ត តាមអនុក្រឹត្យ ថ្មី ក្នុងការផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅយ៉ាងល្អ ប្រសើរទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕ដោយ៖ ប៊ុនធី ភារ៉ា

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕