នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ឧបត្ថម្ភ និងទំនុកបម្រុងដល់ពលរដ្ឋម្នាក់មានជំងឺរុំារ៉ៃ អស់រយ:ពេល ២ឆ្នាំ គ្មានលទ្ធភាពព្យាបាល ឱ្យទទួលបានការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសឧបត្ថម្ភ និងទំនុកបម្រុងដល់ពលរដ្ឋម្នាក់ដែលមានជំងឺរុំារ៉ៃ អស់រយ:ពេល ២ឆ្នាំ គ្មានលទ្ធភាពព្យាបាល ឱ្យទទួលបានការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។

តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៧កញ្ញា សម្ដេចធិបតី បានសរសេរថា អុំប្រុស ជឹម សាអ៊ែម អាយុ ៦៥ឆ្នាំ រស់នៅភូមិប្រសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល មានអាការហើមដៃជើង ហើមមុខ ឈឺតាមសន្លាក់រុំារ៉ៃ និងលើសសម្ពាធឈាម អស់រយ:ពេល ២ឆ្នាំកន្លងមក ហើយពុំមានលទ្ធភាពព្យាបាលដោយសារបញ្ហាជីវភាព ។

ដោយទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី, លោកទាំងពីរ បានចាត់ឱ្យក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បញ្ជូនអ៊ំប្រុសទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។ បច្ចុប្បន្ន អ៊ំប្រុស កំពុងតែទទួលការ ពិនិត្យ និងធ្វើរោគវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់ តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញផងដែរ។

ការចំណាយទាំងអស់ ទាំងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner