រាជរដ្ឋាភិបាល ណែនាំដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ អង្គការដៃគូពាក់ព័ន្ធ រួមគ្នាប្រារព្ធទិវាមនុស្សចាស់ជាតិ និងមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឱ្យ បានអធិកអធម
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងអង្គការដៃគូ ពាក់ព័ន្ធរួមគ្នាប្រារព្ធទិវាមនុស្សចាស់ជាតិ និងមនុស្ស ចាស់អន្តរជាតិនាថ្ងៃទី១ ខែតុលា ឱ្យ បានអធិកអធម ដើម្បីគូសរំលេចពីគុណតម្លៃ និងគុ ណូបការៈរបស់មនុស្ស ចាស់ នៅក្នុងសង្គមខ្មែរ។
ក្នុងសារាចរណែនាំពីការរៀបចំទិវាមនុស្សចាស់ដែល ទទួលបាននាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យ កាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យ ចាស់ បុព្វការីជនដែល បានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះ ដឹងចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស ចាស់ អន្តរ ជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈ របស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបានកសាង និងបន្សល់ទុក នូវកេរមរតកដ៏ ថ្លៃថ្លា សម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕



ដោយ ៖ វណ្ណលុក