កូរ៉េខាងជើងធ្វើច្បាប់បង្ហាញលទ្ធភាពប្រើអាវុធនុយក្លេអ៊ែ័រដាក់លើសត្រូវ (Video Inside)
អត្ថបទដោយ៖
Apsara Net
ភាពប្រឈមមុខកាន់តែខ្លាំង ក្នុងការប្រកួតប្រជែងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានជម្រុញឱ្យកូរ៉េខាងជើង អនុម័តច្បាប់របស់ខ្លួន អាចធ្វើការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែ័រដាក់លើសត្រូវ។ មេដឹកនាំកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ថែមទាំងបានកែច្បាប់របស់ខ្លួន បង្កើនការផលិតអាវុធប្រល័យលោកថែមទៀត ខណៈការប្រឈមភាពតានតឹង ដែលបាននិងកំពុងកើតឡើងនៅតំបន់ឧបទ្វីបកូរ៉េ។ មេដឹកនាំកូរ៉េខាងជើង បានចាត់ទុកកិច្ចសហប្រតិបត្តិការបីប្រទេស រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺជាការបង្កើតនូវអង្គការណាតូថ្មី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍